Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុនេះសោះទើប Facebook ប្តូរឈ្មោះថ្មីទៅជា “Meta” ហើយនេះអត្ថន័យរបស់វា!

  • បោះពុម្ព

ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងប្តូរឈ្មោះទៅជា “Meta” ដែលជាការប្តូរឈ្មោះថ្មី ដែលកើតឡើងនៅពេលដែលក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខនឹងការរិះគន់ពីអ្នកច្បាប់ និងនិយតករ ជុំវិញការអនុវត្តអាជីវកម្មរបស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយបន្ថែមថា ឈ្មោះ "Meta" ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្លួនលើចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការបង្កើត “Metaverse”។

លោក Zuckerberg បាននិយាយថា "ឥឡូវនេះ ម៉ាករបស់យើងត្រូវបានភ្ជាប់យ៉ាងតឹងទៅនឹងផលិតផលមួយ ដែលវាមិនអាចតំណាងឲ្យអ្វីគ្រប់យ៉ាងដែលយើងកំពុងធ្វើនាពេលបច្ចុប្បន្ននេះឡើយ ហើយនេះមិនទាន់និយាយពីពេលអនាគតផង"។

ក្រុមហ៊ុនបណ្តាញសង្គមយក្សខាងលើបានឲ្យដឹងថា ការផ្លាស់ប្តូរឈ្មោះនឹងនាំមកនូវផលិតផល និងកម្មវិធីផ្សេងៗគ្នារបស់ខ្លួនរួមគ្នានៅក្រោមឆ័ត្រតែមួយ។

គួរបញ្ជាក់ដែរថា ឈ្មោះកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមដែលក្រុមហ៊ុន Facebook មាន ដូចជា Facebook, Instagram, Messenger និង WhatsApp នឹងមិនមានការផ្លាស់ប្តូរឈ្មោះនោះទេ ពោលគឺប្តូរតែឈ្មោះក្រុមហ៊ុន Facebook ទៅជា Meta ប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានបន្ថែមដែរថា ការដាក់ឈ្មោះថ្មីក៏នឹងមិនផ្លាស់ប្តូររចនាសម្ព័ន្ធសាជីវកម្មរបស់ខ្លួនដែរ៕

ដកស្រង់ពី៖sabay