Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាន់ទូរសព្ទ Galaxy Z Fold3 5G និង Flip3 5G ចំណេញពេលធ្វើការម្ដង៣ក៏បាន!

  • បោះពុម្ព

ថ្ងៃនេះក្រុមហ៊ុន សាមសុង សូមបង្ហាញជូនបន្ថែមទៀតដើម្បីឱ្យអ្នកកំពុងប្រើប្រាស់ ឬអ្នកដែលកំពុងស្វែងរកស្មាតហ្វូនអេក្រង់បត់ អាចបំពេញការងារ ឬសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនយ៉ាងងាយស្រួលបំផុត។

Galaxy Z Fold3 5G គឺជា ស្មាតហ្វូនបត់បានល្អបំផុតប្រចាំឆ្នាំ 2021 អាចធ្វើការ ឆាតផង ធ្វើការផង ឬឆ្លើយតបសារកន្លែងការងារផង មើលរឿងទើបចេញថ្មីផងម្តង ៣ ក្នុងពេលតែមួយដោយគ្មានបញ្ហាជាមួយនឹងមុខងារ Multi-tasking & Split screen។

អ្នកក៏អាចកត់ចំណាំ Take note or Note Down លើអេក្រង់ជាមួយនឹងប៊ិកវេទមន្តជំនាន់ចុងក្រោយ S-Pen Fold Edition ងាយស្រួលដូច្នេះជីវិតលោកអ្នកមានន័យ និងមានក្តីសុខណាស់។

អ្វីដែលកាន់តែពិសេសជាងនេះទៀត Galaxy Fold3 5G មានបច្ចេកវិទ្យាស៊ីមអេឡិចត្រូនិច (E-Sim) ផ្តល់ឱ្យអ្នកប្រើប្រាស់ទាំងអស់នូវជម្រើសច្រើន អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន! ឡូយទេប៉ុណ្ណឹង។រីឯ Galaxy Z Flip3 5G ក៏មានបច្ចេកវិទ្យាស៊ីមអេឡិចត្រូនិច (E-Sim) កាន់តែអស្ចារ្យផងដែរ សម្រាប់មិត្តៗយុវវ័យសម័យថ្មី ឬអ្នកដែលនិយមស្មាតហ្វូនអេក្រង់បត់ទាក់ទាញបំផុត ពិតជាស័ក្តិសមឥតខ្ចោះតែម្តង។

Galaxy Z Flip3 5G នឹងផ្តល់នូវអារម្មណ៍ស្រស់ស្រាយល្អគ្រប់ពេលដោយការថតរូប Selfie ជាមួយមុខងារ Flex-mode ឬដោយប្រើកាមេរ៉ាក្រោយ Selfie ក៏បានប្រើកាមេរ៉ា Selfie ក៏បាន។

អ្វីដែលកាន់តែពិសេសជាមួយនឹងការថតរូប Selfie នោះគឺការប្រើកាមេរ៉ាក្រោយ អាចមើលឃើញរូបដ៏ស្រស់ស្អាតជាមួយអេក្រង់ខាងមុខ (Cover Screen) បានយ៉ាងច្បាស់ផងដែរ។

និយាយទៅ Galaxy Fold3 5G និង Galaxy Z Flip3 5G គឺសុទ្ធតែមានចំណុចអស្ចារ្យផ្សេងគ្នា ប៉ុន្តែមានចំណុចរួមដូចគ្នាគឺធ្វើយ៉ាងណាផ្តល់នូវ ភាពរីករាយ ភាពជោគជ័យ និង ភាពទាន់សម័យដ៏ស៊ីវីល័យ សម្រាប់ការងារប្រចំាថ្ងៃបានកាន់តែប្រសើរផងដែរ។

ឥឡូវនេះស្មាតហ្វូននរណាក៏មានប្រើដែរ តែបើនិយាយពីស្មាតហ្វូនតម្រូវចិត្តអ្នកប្រើប្រាស់បានច្រើនយ៉ាងសម្រាប់ ការងារប្រចាំថ្ងៃ ការកម្សាន្ត (មើលកុន ឬលេងហ្គេម) ថតរូប ឬវីដេអូស្អាតៗមានរាងស្អាត ទាន់សម័យ និងទាក់ភ្នែកអ្នកជុំវិញខ្លួនសូមជ្រើសរើស Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ពិតជាមិនខកបំណងនោះទេ។

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ពិតជាផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មានលើស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នកសាមសុង ជាទីទុកចិត្តបំផុត។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕

ដកស្រង់ពី៖sabay