Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wow! Prince Security Service រៀបចំបុណ្យ Halloween លំនាំតាម Squid Game ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង

  • បោះពុម្ព

ពិតជាពិសេសខ្លាំងណាស់សម្រាប់ក្រុមហ៊ុន Prince Security Service សមាជិក Prince Holding Group បានរៀបចំពិធីបុណ្យ Halloween យ៉ាងកក្រើកទៅកាន់មហាជនដោយពិធីនេះបានរៀបចំតាម

លំនាំនៃភាពយន្ដល្បីល្បាញរបស់កូរ៉េដែលកំពុងនឹងផ្ទុះខ្លាំងឆ្នាំ២០២១នេះស្ទើរជុំវិញពិភពលោកគឺ «Squid Game»។ មិនមែនមានតែប្រទេសផ្សេងៗជុំវិញពិភពលោកទេ ដែលបានបង្កើតវីដេអូជាច្រើនតាមលំនាំ «Squid Game»ក្នុងនោះកម្ពុជាក៏បានបង្កើតតាមលំនាំរឿងនេះផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី៣០ តុលា កន្លងទៅឆ្លៀតក្នុងឱកាសអបអរសាទរបុណ្យ Halloween ក្រុមហ៊ុន Prince Security Service ក៏បានរៀបចំពិធីបុណ្យតាមលំនាំភាពយន្ដល្បីឈ្មោះមួយនេះផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញរឿងភាគកូរ៉េ Squid Game មួយនេះ Prince Security Service បានរៀបចំកម្មវិធីយ៉ាងធំមួយដែលតម្រូវឱ្យបុគ្គិលទាំងអស់រួមជាមួយក្រុមអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអ្នកនាក់ បានចូលលេងយ៉ាងសប្បាយរីករាយ ក្នុងនោះល្បែងដែលត្រូវលេងតបានដកស្រង់ចេញពីសាច់រឿងដូចជា វគ្គទាយគ្រាប់ឃ្លី (Marbles Scene) និងវគ្គចាក់បន្ទះស្ករ (Sugar Honeycombs Scene)។

ក្រឡេកទៅមើលកម្មវិធីដែលផ្ទុះការគាំទ្រពីមហាជននេះបានឃើញថា រាល់បុគ្គលិក ផ្នែកសន្តិសុខនៃ Prince Security Service ដើរតួជាតួអង្គជាឆ្មាំកាំភ្លើងដៃឆៅស្លៀកពាក់ដូចបះបិតទៅ នឹង Squid Game រួមជាមួយកញ្ញាតុកាត្តាដែលឈររងចាំភ្ញៀវដែលបានចូលរួមលេង។

សម្រាប់ចូលរួមលេងទាំងអស់ដែលមានសត្ថភាពអាចឆ្លងផុតដល់ល្បែកចុងក្រោយនោះនឹងមាន ឱកាសទទួលបានថវិកាដល់ទៅ ៤៥៦,០០រៀល (១៤១ដុល្លារ)ត្រឡប់ទៅផ្ទះវិញ។ បញ្ជាក់ផងដែរថាសម្រាប់អ្នកដែលបានចូលរួមលែង PSS Halloween ដែលចាញ់មិនមាននរណាម្នាក់ទទួលរងទណ្ឌកម្មឃោឃៅដូចទៅនឹងខ្សែភាពយន្ដ Squid Game ពិតនោះទេ ពោលគឺគ្រប់យ៉ាង Prince Security Service រៀបចំឡើងដើម្បីញុំាំងកម្មវិធីឱ្យភាពសប្បាយរីករាយ ប្លែកភ្នែកប្លែងអារម្មណ៍ទៅកាន់មហាជនតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay