Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយក្នុងចំណោម១លានសំណាង! ខ្វះការតស៊ូតែបន្តិច ឆន ស្រីណេត អាចនឹងបាត់បង់ជើងទាំងគូ

  • បោះពុម្ព

ជាការពិតណាស់កម្មវិធីប្រកួតបវរកញ្ញាកម្ពុជា Miss Universe Cambodia ២០២១ បានបញ្ចប់ទៅ យ៉ាងរលូននារាត្រី ២៨ តុលាកន្លងទៅដោយរកឃើញម្ចាស់មកុដកញ្ញា ងិន ម៉ារ៉ាឌី ហើយស្រីស្អាតរាង ខ្ពស់ស្រឡះ ឆន ស្រីណេត ជាប់ជាជយលាភីរងទី១ផងដែរ។

និយាយដល់បវរកញ្ញាជយលាភីរងលំដាប់ទី១ ឆន ស្រីណេត ជានារីកម្ពុជាក្រោមមួយរូបដែលហ៊ាន ឈានជើងចូលវេទិការលំដាប់ពិភពលោកនេះជាលើកដំបូង។ មួយវិញទៀត ស្រីណេត មានភាពក្លាហ៊ានប្រើប្រាស់វេទិការនេះបង្ហាញពីភាពតស៊ូលើកទឹកដល់មនុស្សគ្រប់រូបដែលកំពុងជួបវបិត្តថែម ទៀតផង។ ឈរលើឆាកប្រកួតដោយទឹកមុខអង់អាច ស្រីណេត បានបង្ហាញទៅកាន់មនុស្សរាប់សែននាក់ថានាង ធ្លាប់មានប្រវត្តិកើតជំងឺមហារីកដំណាក់កាលចុងក្រោយដែលគ្រូពេទ្យតម្រូវឱ្យនាងកាត់ជើងនាងទាំងពីរចោល ដែលកាលណោះនាងស្ថិតក្នុងសភាពអង្គុយលើរទះរុញមិនអាចដើរបាន។

ផ្អែកលើការតស៊ូយកឈ្នះជំងឺអប្រិយចង់លេបត្របាក់ជើងទាំងទ្វេរបស់នាង ស្រីណេត បានងើបជំនះមិនអស់សង្ឃឹមក្នុងជីវិត ជាពិសេសផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងច្រើនៗនាងក៏បានសម្រេចចិត្តទៅព្យាបាល បន្តនៅស្រុកថៃ។ ជាលទ្ធផលដូចឃើញសព្វថ្ងៃនេះ ណេត បានយកឈ្នះជំងឺកាចសាហាវ ដោយការ តាំងចិត្តខ្ពស់របស់នាង ទើបនាងអាចវិលត្រឡប់មានជើងទាំងគូល្អអាចដើរបានឡើងវិញ។

មិនត្រឹមតែអាចដើរបានល្អប្រសើរវិញនោះទេ ណេត ថែមទាំងមានភាពក្លាហ៊ាន និងសមត្ថភាពខ្ពស់ ចូលរួមប្រកួតបវរកញ្ញាលំដាប់ Miss Universe Cambodia ២០២១ ជាប់ជយលាភីរងទី១ផងដែរ ដែលមានការគាំទ្រយ៉ាងពេញទំហឹង ហើយប្រិយមិត្តមិនតិចទេដែលស្រក់ទឹកភ្នែកអំឡុងពេលស្ដាប់ នូវប្រវត្តិតស៊ូរបស់នាងនៅលើឆាក MUC២០២១៕

  

  

  

  

ដកស្រង់ពី៖Sabay