Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់មុខយូរ តួឯករឿង "ស្រទន់មន្តស្នេហ៍" ហាក់ឡើងសាច់ជាងមុន កាន់តែស្រស់ស្អាតមួយកម្រិតទៀត

  • បោះពុម្ព

តួឯកស្រទន់ ក្នុងរឿង «ស្រទន់មន្តស្នេហ៍» និងជាពិធីការិនី ឯករាជ្យម្នាក់ដែលមានសម្រស់ស្រស់ស្អាត គឺកញ្ញា នៅ ម៉ារីសា ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ដោយនាងបានបង្ហាញមុខដ៏ស្រស់ស្អាតជាងមុន ថែមទាំងគីឡូឡើងជាងមុនបន្តិច មើលទៅកាន់តែស្រស់ស្អាតឡើងជាមុនទៅទៀត ។

រយៈពេលជាច្រើនឆ្នាំមកហើយ កញ្ញា នៅ ម៉ារីសា ស្ងាត់ពីវិស័យសិល្បៈ ទើបតែថ្មីៗនេះ រីសា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់នាង ដែលមើលទៅហាក់មានសាច់ជាងមុន រិតតែគួរឲ្យស្រលាញ់ថែមទៀត ។ បើតាមគណនីរបស់នាងរយៈពេលកន្លងមកនេះ ឃើញថា រីសា កម្របង្ហាញរូបភាពរបស់ខ្លួននៅលើបណ្តាញសង្គមណាស់ យូរៗទើបនាងបញ្ចេញម្តង ដូចជាពេលនេះយ៉ាងច្ចឹង ។រហូតមកទល់ពេលនេះ ក៏មិនទាន់មានតម្រុយលេចដំណឹងអ្វីដែលគួរឲ្យកត់សម្គាល់រឿងស្នេហាអ្វីដែរ រឺបញ្ចេញអ្វីនោះទេ ។

 

គួររំលឹកផងដែរថា កញ្ញា នៅ ម៉ារីសា បោះជំហានចូលក្នុងវិស័យសិល្បៈដោយឥតព្រាងទុកនោះទេ ដែលគិតមកទល់ពេលនេះមានរយៈពេលប្រហែលជាចូល១០ឆ្នាំហើយ តាំងពីពេលនាងជា យុវតីវ័យ ១៨ឆ្នាំមកម្លេះ ៕

ដកស្រង់ពី៖Sabay