Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេមបាត់! Tesla ចេញលក់ដុំសាកនៅផ្ទះ អាចសាកបានគ្រប់ឡានអគ្គិសនីទាំងអស់

  • បោះពុម្ព

ក្រុមហ៊ុន Tesla ទើបតែបានប្រកាសចេញនូវដុំសាកភ្លើងនៅផ្ទះ ដែលនឹងអាចប្រើប្រាស់បានជាមួយនឹងរថយន្តអគ្គិសនីទាំងអស់ ដែលលក់នៅលើទីផ្សារអាមេរិកខាងជើង។

វាគឺជាលើកទីមួយហើយ ដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ ផ្តល់នូវឆ្នាំងសាក គ្មានឧបករណ៍ភ្ជាប់កម្មសិទ្ធិរបស់ខ្លួន នៅអាមេរិកខាងជើង។ដុំសាកដាក់ជាប់ជញ្ជាំង Level 2 របស់ក្រុមហ៊ុន Tesla នឹងបំពាក់មកជាមួយនឹងក្បាល Standard J1772 Connector ហើយត្រូវបានឌីហ្សាញឡើងសម្រាប់ទាំងការប្រើប្រាស់នៅផ្ទះ និងនៅខាងក្រៅបានទៀតផង។

វាផ្តល់នូវកម្លាំងសាក ៩,៦គីឡូវ៉ាត់ ហើយមានខ្សែប្រវែង ៧,៣ម៉ែត្រ។ ដុំសាកនេះក៏ផ្តល់នូវជម្រើសកម្លាំងជាច្រើន (multiple power settings) ផងដែរ។ យោងតាមប្រភពព័ត៌មាន ដុំសាកជាប់ជញ្ជាំង Level 2 នេះ គ្មានមុខងារភ្ជាប់ Wi-Fi ហើយក៏មិនសាកលឿន ដូចទៅនឹងដុំសាកភ្លើង Gen 3 ដែល Tesla ផ្តល់ឲ្យអតិថិជនដែលទិញរថយន្តខ្លួនឡើយ។

ថ្វីបើដុំសាកនេះត្រូវបានផលិតឡើងដើម្បីឲ្យអាចប្រើជាមួយរថយន្តអគ្គិសនីផ្សេង ប៉ុន្តែវានៅតែអាចប្រើជាមួយរថយន្ត Tesla បាន តាមរយៈការប្រើប្រាស់ក្បាលត ដែល Tesla ផ្តល់ឲ្យនៅពេលទិញរថយន្ត ឬ អាចទិញបន្ថែមខាងក្រៅបាន តាមរយៈវេបសាយរបស់វា។

សូមបញ្ជាក់ថា ដុំសាកជាប់ជញ្ជាំង Level 2 ដែល Tesla កំពុងដាក់លក់ខាងលើនេះ មានតម្លៃ ៤១៥ដុល្លារ៕

ដកស្រង់ពី៖sabay