Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងរ៉ាវបំណុលដែលកើតលើតារាស្រីល្បី២រូប ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមនាចុងឆ្នាំនេះ​

  • បោះពុម្ព

នាអំឡុងចុងឆ្នាំ២០២១នេះ គេឃើញមានតារាកំប្លែង និងសម្តែងស្រីល្បីៗ២ដួងបានផ្ទុះនូវរឿងរ៉ាវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរដូចគ្នាជុំវិញការផុងខ្លួនជំពាក់បំណុលគេអស់រាប់ម៉ឺនដុល្លារ។

ដំណោះស្រាយ ខ្ញុង ដំបូងឡើយបានសម្រេចទៅឡាយវីដេអូយំខ្សឹបខ្សួលនៅមុខតុលាការដើម្បីទម្លាយនិងសារភាពរឿងនេះព្រមទាំងសុំសប្បុរសជនម្នាក់១ដុល្លារឲ្យបាញ់លុយឲ្យនាងតាមកុងABAដើម្បីបានយកទៅចិញ្ចឹមកូនៗបើសិនជានាងត្រូវចូលពន្ធធាគារ។ បន្ទាប់ពីមានការអំពាវនាវពីសំណាក់អតីតតារាកំប្លែង ខ្ញុង ភ្លាមៗនោះមានសប្បុរសជនជាច្រើនបាញ់លុយឲ្យនាងព្រោះធ្លាប់គាំទ្រ និងសេចក្ដីអាណិតអាសូរ។

ប៉ុន្តែក្រោយមកទៀតអ្នកនាង ខ្ញុង ក៏ត្រូវបានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយគេយល់ថា នេះជាការរៀនចំគម្រោងរបស់នាងដើម្បីសុំលុយមហាជនយកទៅដោះបំណុល។ បន្ទាប់ពីមានការរិះគន់ ខ្ញុង ក៏ចេញមុខបកស្រាយថា ពុំមែនជាផែនការទេ គឺនាងជំពាក់បំណុលគេពិតមែន ខណ:បច្ចុប្បន្ននាងបានប្រកាសលក់ទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មានអស់ខ្ទិចអស់ខ្ទី និងកំពុងសាងជីវិតជាថ្មីដោយការឡាយលក់ប្រហុក ផ្អក ត្រីងៀតពីរនាក់ស្វាមីដើម្បីយកលុយដោះបំណុលគេ។

ទី២.តារាសម្តែងអ្នកនាង សឿ សុធារ៉ា ត្រូវបានគេកត់សម្គាល់ថា មួយរយ:នេះនាងក៏បានផ្ទុះនូវរឿងរ៉ាវអាស្រូវជំពាក់លុយគេជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែអ្នកនាង សឿ សុធារ៉ា ខុសពី ខ្ញុង បន្តិចត្រង់ថា នាងគ្មានភាពក្លាហានទម្លាយការពិតរឿងជំពាក់បំណុលគេឡើយ។ យ៉ាងណាមិញជុំវិញរឿងរ៉ាវដ៏រសើបរបស់អ្នកនាង សឿ សុធារ៉ា នេះទើបតែត្រូវបានបែកធ្លាយក្រោយពេលម្ចាស់បំណុលទម្លាយ និងប្រកាសឲ្យនាងចូលខ្លួនដោះស្រាយបំណុលជាបន្តបន្ទាប់។ តួយ៉ាងថ្មីៗនេះអ្នកនាង សូ ដានីតា បានប្រកាសធម៌ក្តៅដោយឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយខ្លួនជាបន្ទាន់មុននឹងមានដីការកោះហៅ ឬឲ្យគេទៅអញ្ជើញដល់កន្លែងថតចូលប៉ុស្តិ៍ប៉ូលីស។

តារាស្រី សូ ដានីតា បានទម្លាយការពិតថា សឿ សុ ធារ៉ា ជំពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារ តែសាមីខ្លួន (សុធារ៉ា) មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយ ពោលផ្ទុយទៅវិញបែជាយកលេសថា កើតរោគចិត្ត។ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេ ខណ:កម្ពុជាថ្មីក៏មិនទាន់អាចទាក់ទងដើម្បីស្វែងរកការបកស្រាយពីអ្នកនាងសឿ សុធារ៉ា បានដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី