Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់បទ “វ៉ាក់សាំងមនុស្សក្បត់” ទម្លាយរឿងពិតក្តុកក្តួលអួលដើមក ទម្រាំមានថ្ងៃនេះមិនមែនចៃដន្យទេ

  • បោះពុម្ព

តារាស្រីកំពុងរះថ្មីនិងល្បីល្បាញនាពេលថ្មីៗនេះនៅក្នុងផលិតកម្ម Davitra Media កញ្ញា វឿន ជីវ៉ា បានទម្លាយរឿងពិតរបស់ខ្លួនយ៉ាងជូរចត់ វេទនា គេស្តីឲ្យដូចឆ្កែដូចឆ្មា ខំតស៊ូទម្រាំមានគេស្គាល់នាងដល់ថ្ងៃនេះ ។

បទ “វាក់សាំងមនុស្សក្បត់” ដែលជាប្រភេទបទបែបមនោសញ្ចេតនាពិរោះរណ្តំលន្លង់លន្លោច ត្អូញត្អែ ឈឺចាប់ រួមទាំងបទល្បីៗជាច្រើនទៀតរបស់នាង ដែលប្រិយមិត្តមានការគាំទ្រច្រើន រហូតមានគេស្គាល់នាងដល់ថ្ងៃនេះ វាមិនមែនជារឿងចៃដន្យនោះទេ គឺបានពីការខិតខំប្រឹងប្រែងតស៊ូរបស់នាង ។

ម្ចាស់បទ “វាក់សាំងមនុស្សក្បត់” បានឲ្យ Sabay ដឹងថា ដំបូងៗពេលនាងចេញច្រៀង គេឲ្យនាងតែ៧ដុល្លា ប៉ុណ្ណោះ តែត្រូវបានគេបដិសេធមិនយកនាង ចំណែកលុយបានមកពីការច្រៀងត្រូវចំណាយជិះម៉ូតូឌុបអស់ទៀត ព្រោះនាងមកភ្នំពេញដំបូងជិះតែកង់ទេ ពេល ជីវ៉ា ចេញច្រៀងដំបូងៗនាងគ្មានបទពិសោធន៏ទេ នាងច្រៀងមិនបានល្អ ត្រូវបានគេត្មះដៀលដូចឆ្កែឆ្មា គ្រប់សព្វបែបយ៉ាង រហូតនាងដេកស្រក់ទឹកភ្នែក សង្កត់ចិត្ត ស៊ូទ្រាំ ដើរទៅមុខបន្តទៀត ។

ជីវ៉ា និយាយដោយអួលដើមក ៖ (កាលដំបូងៗពេលច្រៀងបាន៧ដុល្លា ១អាទិត្យ ហើយគេអត់យក ពេលនោះម៉ាក់មកតាមយកទៅវិញ ដោយជិះម៉ូតូឌុបជាមួយគាត់ ម៉ាក់សំឡឹងមកខ្ញុំ អូយ!ពេលនោះកម្សត់ណាស់បង) វឿន ជីវ៉ា បន្តទៀតថា នាងឈានជើងចូលមកទឹកដីភ្នំពេញនេះ ៦ឆ្នាំមកហើយ ហើយ២ឆ្នាំដំបូងនាងមិនទាន់មានការងារអ្វីធ្វើច្បាស់លាស់នោះទេ រយៈពេលចេះតែដើរទៅមុខមកក៏មានមិត្តភក្ក័ហៅឲ្យជំនួសគេម្តងម្កាលដែរ រហូតមានចំណូលតិចតួចហើយគេស្គាល់ខ្លះៗជាហូរហែរមក ក៏បានចុះកុងត្រាជាមួយផលិតកម្ម Davitra Media មកដល់សព្វថ្ងៃនេះ ។

ជីវ៉ា បានបន្ថែមទៀតថា នាងបានឈានជើងចូលប្រឡូកក្នុងផលិតនេះបានកន្លះឆ្នាំហើយ ចំពោះបទចំរៀងដែលនាងបានច្រៀងវិញសរុបមានចំនួន១៥បទ ហើយបច្ចុប្បន្ននេះខាងផលិតកម្មកំពុងត្រៀមចេញបទចំរៀងឲ្យនាងបន្តជាហូរហែរទៀតផងដែរ ។ ជីវ៉ា បានផ្តាំផ្ញើរដល់អ្នកដែលស្រលាញ់ខាងសិល្បៈ ក៏ដូចជាបងៗចូលសិល្បៈយូរហើយតែមិនទាន់ល្បី សូមកុំបោះបង់ក្តីស្រមៃអី ថ្ងៃណាមួយគង់តែជោគជ័យមិនខាន ដូចពេលនេះទោះបីជានាងមិនទាន់បានជោគជ័យខ្លាំងមែន តែនាងនិងខំព្យាយាមបន្ថែមទៀត ។

ដកស្រង់ពី៖Sabay