Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន​របស់ Rezvani ដែល​បាញ់មិនធ្លុះ ដាក់គ្រាប់មិនផ្ទុះ តម្លៃ​ជិត ២៦ម៉ឺនដុល្លារ ដាក់លក់​ទូទៅហើយ

  • បោះពុម្ព

ធ្លាប់តែប្រើប្រាស់សម្រាប់ក្នុងវិស័យយោធា ឥឡូវនេះក្រុមហ៊ុន Rezvani បានប្រកាសដាក់លក់រថយន្តរបស់ខ្លួនសម្រាប់មហាជនទូទៅហើយ ក្នុងតម្លៃចាប់ពី ២៥៩ ០០០ដុល្លារឡើងទៅ។

រថយន្តបែបរថក្រោះនេះ ប្រើមាស៊ីន V8 ចំណុះ ៦,៤លីត្រ បង្កើតបានកម្លាំង ៥០០សេះ ហើយវាក៏មានជម្រើសម៉ាស៊ីន V8 ចំណុះ ២,៦លីត្រ កម្លាំង ១០០០សេះ និងជម្រើសម៉ាស៊ីន V6 ចំណុះ ៣,៦លីត្រផងដែរ។ វាមានប្រវែង ៤,៧ម៉ែត្រ ទទឹង ២,១ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ។

ចំណុចពិសេសរបស់រថយន្តនេះ គឺវាមានក្រោះការពារតួខ្លួន និងកញ្ចក់ដ៏រឹងមាំបំផុតដែលគ្រាប់កាំភ្លើង មិនអាចបាញ់ទម្លុះបានឡើយ។ វាមានប្រព័ន្ធការពារការដាក់បំផ្ទុះគ្រាប់បែកនៅផ្នែកខាងក្រោម ប្រព័ន្ធបំភ្លឺក្នុងពេលបើកយប់ សំបក់កង់ Runflat ដែលអាចរថយន្តបើកធម្មតាទៅមុខ ទៅះបែកកង់ក៏ដោយ មានដែកការពារកាង និងបំពាក់ប្រព័ន្ធដែលអាចអង្កេតឃើញឧបករណ៍បំផ្ទុះ។

ក្រៅពីនេះ រថយន្ត Rezvani Tanker មានស៊ីរែ៉ន មានទ្វារឆក់ចំពោះអ្នកដែលចង់បើកវាដោយគ្មានការអនុញ្ញាត មានប្រព័ន្ធបញ្ចេញផ្សែង និងភ្លើងចាំងភ្នែក ដើម្បីបង្វែងដានសត្រូវ មានម៉ាស៊ីនការពារផ្សែងពុលកម្រិតយោធា ក៏ដូចជាឧបករណ៍សង្គ្រោះបឋម មានបំពាក់អំពូល Strobe Lights និង Blinding Lights ប្រព័ន្ធកាមេរ៉ាសម្រាប់មើលពេលយប់ និងប្រព័ន្ធទំនាក់ទំនង Intercom System ផងដែរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី៖sabay