Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូនថ្មីរបស់ Oppo នឹងមាន​កំពូល​ឆ្នាំងសាក​លឿន​បំផុត​ ១២៥វ៉ាត់

  • បោះពុម្ព

តាមរបាយការណ៍ដែលបានលេចធ្លាយពី Digital Chat Station ឱ្យដឹងថា OPPO នឹងដាក់ឆ្នាំងសាកលឿនបំផុតក្នុងពិភពលោក ១២៥វ៉ាត់ នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺ Find X4 ដែលជាអ្នកបន្តវេនពីម៉ូដែល Find X3។

គេរំពឹងថា OPPO នឹងប្រកាសចេញ Find X4 នៅដើមឆ្នាំ២០២២ខាងមុខ។ យ៉ាងណាមិញ បើទោះជាភ្ជាប់មកជាមួយឆ្នាំងសាកដ៏លឿនបែបនេះក្តី ក៏ស្មាតហ្វូននេះ នឹងមានថ្មទំហំតែ ៤០០០មីលីអំពែម៉ោងតែប៉ុណ្ណោះ ដោយសាកពី ០ ដល់ ១០០% ពេញ ចំណាយពេលប្រហែល ២០នាទី លឿនជាងពាក់កណ្តាលពេលនៃឆ្នាំងសាក ៦៥វ៉ាត់ ដែលកំពុងមាននៅលើស្មាតហ្វូន OPPO និង realme។

ប្រសិនបើ OPPO ពិតជាបំពាក់ឆ្នាំងសាក ១២៥វ៉ាត់នេះលើ Find X4 នឹងធ្វើឱ្យក្រុមហ៊ុននេះ កាន់តែមានប្រៀបលើសង្គ្រាមឆ្នាំងសាកជាមួយគូប្រជែងធំៗដូចជា Xiaomi និង Samsung។

បន្ថែមពីនេះ OPPO Find X4 ក៏ទំនងជាបំពាក់ឈីបខ្លាំងចុងក្រោយបំផុតគឺ Snapdragon 898 ដែលក្រុមហ៊ុន Qualcomm គ្រោងនឹងប្រកាសចេញជាផ្លូវការនៅចុងខែវិច្ឆិកាខាងមុខនេះ។

គួររំលឹកដែរថា កាលពីឆ្នាំមុន OPPO ក៏បានបញ្ចេញបច្ចេកវិទ្យាសាកថ្មឥតខ្សែ ៦៥វ៉ាត់ AirVOOC ផងដែរ ប៉ុន្តែគេមិនច្បាស់ថា បច្ចេកវិទ្យានេះនឹងប្រើលើ Flagship ជំនាន់ក្រោយរបស់ OPPO ឬយ៉ាងណានោះទេ៕

ដកស្រង់ពី៖sabay