Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​iphone 13 មិនមែន​ជាស្មាតហ្វូន​លក់ដាច់ជាងគេនៅថ្ងៃទី​១១ ខែ១១ ដែល​ជាថ្ងៃសំណាងនោះទេ

  • បោះពុម្ព

នៅថ្ងៃទី១១ ខែ១១ (ខែវិច្ឆិកា) ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃសំណាង ឬជាថ្ងៃនៃការទិញឥវ៉ាន់នោះ គេបានសង្កេតឃើញថា ស្មាតហ្វូនរបស់ Xaiomi គឺបានលក់ដាច់ច្រើនជាងគេបំផុត បន្ទាប់មកគឺរបស់ Apple។យោងតាមវេបសាយលក់រាយ JD.com បង្ហាញឱ្យដឹងថា Xaiomi Redmi K40 គឺជាស្មាតហ្វូនដែលលក់ដាច់ជាងគេនៅថ្ងៃទី១១ វិច្ឆិកា ឯលេខ២ បានទៅលើ iPhone 13។

គួរដឹងថា Xaiomi Redmi K40 ជាស្មាតហ្វូនមានតម្លៃសមរម្យ តែមានសមត្ថភាពខ្លាំង ត្រូវបានប្រកាសចេញកាលពីខែកុម្ភៈ ឆ្នាំ២០២១។ វាមានអេក្រង់ទំហំ ៦,៦៧អ៉ីញ ដែលកញ្ចក់របស់វាជាប្រភេទ Super AMOLED ជាមួយកម្រិតបង្ហាញរូបភាព 1080x2400p។

ស្មាតហ្វូននេះ ដំណើរការដោយ Android 11 និងបំពាក់ឈីប Snapdragon 870 5G។ អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនមានជម្រើស 128GB និង RAM 6GB ឬ 256GB/8GB។

កាន់តែពិសេស Redmi K40 មានកាមេរ៉ា ៣គ្រាប់ ក្នុងនោះកាមេរ៉ាទី១ មានទំហំ 48MP (wide), ទី២ ទំហំ 8MP (Ultrawide) និងទី៣ ទំហំ 5MP (Macro) ឯកាមេរាសែលហ្វី មានទំហំ 20MP។ លើសពីនេះ គឺវាមានភ្ជាប់មកជាមួយឆ្នាំងសាក ៣៣វ៉ាត់ ដែលសាកពេញ ចំណាយពេល ៥២នាទី៕

ដកស្រង់ពី៖sabay