Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់តែធ្វើឱ្យគ្រប់គ្នាសើចក្អាកក្អាយ តែពេលនេះលែងឃើញវត្តមាន លោកតាការ៉េ ទៀតហើយ

  • បោះពុម្ព

ប្រិយមិត្តនិយមចូលទស្សនាក្រុមល្ខោនបាសាក់ ភីសុគន្ធី លែងបានឃើញការសម្ដែងលោក អៀង នៅ ហៅលោកតា ការ៉េ ទៀតហើយដោយលោកទើបតែទទួលមរណៈភាព កាលពីថ្ងៃ១៤ វិច្ឆិការម្សិលមិញនេះ។

នៅរសៀលម្សិលមិញនេះយោងតាមគណនីហ្វេសប៊ុកការរបស់តារាស្រី ផន សុផារី ដែលត្រូវជាកូន បង្កើតរបស់ម្ចាស់ល្ខោន ភីសុគន្ធី បានឱ្យដឹងថាលោកតា ការ៉េ ដែលជាសិល្បករផ្នែកល្ខោន ដែលមាន សមត្ថភាព ទេពកោសល្យប្រចាំល្ខោនបាសាក់ ភីសុគន្ធី បានទទួលមរណៈភាពហើយ។

ដំណឹងសែនក្រៀមក្រំនេះធ្វើឱ្យមហាជន រន្ធត់ចិត្តយ៉ាងខ្លាំងដែលបាត់បង់នូវធនធានមានសមត្ថភាព ផ្នែកល្ខោនបាសាក់ខ្មែរ បាត់បង់នូវរូបភាពធ្លាប់ធ្វើឱ្យគ្រប់គ្នាសើចសប្បាយជាមួយវោហាស័ព្ទ កាយវិការប៉ិនប្រសប តែវេលានេះលែងមានវត្តមានរូបលោកទៀតហើយ ដែលជាក្ដីស្រណោះពន់ពេកសម្រាប់ អ្នកគាំទ្រ។

យ៉ាងណាមិញការបាត់បង់នូវសិល្បករផ្នែកល្ខោនបាក់សាក លោកតាការ៉េ ប្រជាពលខ្មែរដែលតែងតែ គាំទ្រលោក និងមិត្តរួមអាជីព បានចូលរួមរំលែកទុក្ខជាហូរហែដល់ក្រុមគ្រួសារនៃសពផងដែរ៕

ដកស្រង់ពី៖ Sabay