Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានចិនថ្មីឈ្មោះ King Kong តម្លៃជាង ១ម៉ឺន ៥ពាន់ដុល្លារ នឹង​ចេញមក​ត្រៀមប្រជែង Ford F-150

  • បោះពុម្ព

ក្រុមហ៊ុនចិន Great Wall Motors បានទម្លាយចេញនូវរថយន្តភីកអាប់ថ្មីរបស់ខ្លួនក្រោមម៉ូដែល Cannon ឈ្មោះថា King Kong ដើម្បីត្រៀមប្រជែងជាមួយ Ford F-150, Ram 1500 និង Chevrolet Silverado ក្នុងទីផ្សារអាមេរិកនៅឆ្នាំក្រោយ។

រថយន្តនេះ មានប្រវែង ៥៣៨៩មម ទទឹង ១៨៧៩មម និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ៣១២៤មម។ ទំហំនេះ គឺតូចជាង Ford Ranger បន្តិច តែប្រវែងវាដូចនឹង F-150 ដែរ។

ជាមួយគ្នានេះ គ្រែរបស King Kong ក៏មានប្រវែង ១៨០៣មមទៀត ដែលងាយស្រួយដល់ការដឹកឥវ៉ាន់បានច្រើន។ ជារួម វាអាចផ្ទុកបានចំណុះ ៤៦៣គីឡូក្រាម។ រថយន្ត Cannon King Kong ប្រើម៉ាស៊ីនសាំងទែបូចំណុះ ២លីត្រ បង្កើតបានកម្លាំង ១៩៥សេះ និងមានជម្រើសម៉ាស៊ីនម៉ាស៊ូតទាក់បូចំណុះ ២លីត្រ បង្កើតបានកម្លាំង ១៦៤សេះ។

ចំពោះរូបភាពផ្នែកខាងក្នុងរថយន្តនេះវិញ មិនត្រូវបានទម្លាយឱ្យដឹងឡើយ ប៉ុន្តែគេជឿជាក់ថា វានឹងភ្ជាប់មកជាមួយអេក្រង់ប្រព័ន្ធកម្សាន្ត ៩អ៉ីញ និងកុងទ័រឌីជីថល ៧អ៉ីញ។

ក្រុមហ៊ុន Great Wall Motors ត្រូវបានរំពឹងថា នឹងបញ្ចេញរថយន្ត King Kong នេះ នៅក្នុងពិព័រណ៌ Guangzhou motor show នាចុងខែវិច្ឆិកានេះ ដោយវាអាចមានតម្លៃចាប់ពី ១៥ ៦៥០ដុល្លារឡើងទៅ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។

ដកស្រង់ពី៖sabay