បណ្តាញសង្គម

បុរសម្នាក់ ចំណាយពេលតែ១៥ថ្ងៃ កែច្នៃបង្កងយក្សមួយ ពីដែកចាស់ៗ ទំនង់២តោន

ចិន៖ កាលពីលើកមុន ខ្មែរណូតធ្លាប់ បានចុះផ្សាយ ម្តងហើយមក អំពី បុរស២នាក់ ឪពុកកូនបង្កើត មនុស្សយន្ត TRANSFORMER ពីដែកអេតចាយ ឥលូវនេះមាន បុរសម្នាក់ទៀតបាន បង្កើតបង្កងយក្ស មួយមានទំនង់ ២តោន ដោយប្រើពេល តែជាង២សប្តាហ៍។

ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ ពីអតិថិជន បុរសម្នាក់រស់ នៅតំបន់ Xuzhou ខេត្ត Jiangsu បានចំណាយពេល 15 ថ្ងៃ ក្នុងការបង្កើត បង្កងដ៏ធំមួយជាគំរូសម្រាប់ ដាក់តាំងក្នុង ភោជនីយដ្ឋាន លក់បង្កងមួយ ។នេះបើយោង តាមអ្នកកែ ច្នៃបង្កងនេះ លោក Zhang Heng បានអោយដឹង ថាបង្កងនេះត្រូវ បានធ្វើឡើងពីកង់ និងម៉ូតូ ចាស់ៗប្រើការ លែងបានជិត 80 ភាគរយ ។

បង្កងយក្សនោះ មាន កម្ពស់ប្រហែល ៤ម៉ែត្រ មានប្រវែង ៨ម៉ែត្រ និង មានទំងន់សរុបចំនួន ២ តោន។ រដូវកាលកាល នេះសម្បូរបង្កង ខ្លាំងណាស់ដូច្នេះ ម្ចាស់ភោជនីយ ដ្ឋានបានជួល លោក Zhang ដើម្បីធ្វើជាគំរូសំរាប់ទាក់ទាញ អោយភ្ញៀវអោយ មកសាកល្បង ញ៉ាំបង្កងពិសេស នៅភោជនីដ្ឋានគាត់ ។

ដកស្រង់ពី៖ Khmer-note