Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនឈរអោបដៃមើល ហេង នរៈកក្ដដា ប្រឹងប្រមូលថវិកាដើម្បីជួយសម្រួលទុក្ខលំបាក តាចេក!

  • បោះពុម្ព

មហាជនស្ញប់ស្ញែងយ៉ាងខ្លាំងក្រោយឃើញតារាសម្ដែង ហេង នរៈកក្ដដា បានជួយសម្រួលទុក្ខលំបាក

របស់តារាកំប្លែងជើងចាស់ តាចេក ដែលកំពុងមានជីវភាពខ្វះខាត់ខ្លាំង តាមរយៈប្រមូលថវិកាពីការផ្ដល់ជូនដោយបងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពស្រលាញ់តាចេក។ ដោយសម្លឹងឃើញពីទុក្ខលំបាក ក្នុងនាមជាសិល្បករខ្មែរដូចគ្នាកម្លោះសង្ហា ហេង នរៈកក្ដដា មិនឈរអោបដៃមើលនិងភ្នែកនោះទេតារាសម្ដែងរូបនេះបានធ្វើការផ្ដល់ថវិកាផ្ទាល់ខ្លួន និងថវិកាប្រមូលបានពីមហាជនដែលផ្ដល់ជូនតា ចេក តាមរយៈរូបលោកជូនជាជំនួយជួយសម្រាលទុក្ខក្នុងគ្រាលំបាកដល់ តាចេក ចំនួន៣៦០$។

ក្រោយឃើញសភាពទ្រុឌទ្រោម តាចេក ផ្ទាល់ភ្នែកហើយ ហេង នរៈកក្ដដា ហាក់មិននឹកស្មានថាតារាកំប្លែងកម្ពុជាល្បីឈ្មោះមួយរូបបែរជាមកធ្លាក់ខ្លួនជួបទុក្ខលំបាកបែបនេះ គ្មានសូម្បីសំលៀកបំពាក់ល្អ ជិះម៉ូតូធាក់ចាស់ ធ្វើការទ្រុកៗមិនខ្លាចនឿយហត់ មិនតែប៉ុណ្ណោះតា ចេក ស៊ូជិះកាត់ដីរាប់រយគីឡូទៅកាត់សក់កម្មវិធីអាពាហ៍ពិពាហ៍បានដើម្បីប្រាក់៥០$។

ហេង នរៈកក្ដដា៖” ខ្ញុំបានជួបឪចេកហើយ ជួបគាត់នៅខាងក្រៅមានតែពាក្យថាលើសពីអាណិត និយាយពីអារម្មណ៍ខ្ញុំពិត ខ្ញុំឃើញឪចេកនៅក្រៅមានអារម្មណ៍ថាជីវិតគាត់កំសត់ណាស់ ស្បែកជើងផ្ទាត់ ខោអាវប្រលាក់ដី ជិះម៉ូតូពីគីរីរម្យមកកាត់សក់ការគេនៅសំរោងយោងបាន50$ ជាមួយស្បែកជើងប៊ូល ច្រកថង់ ម៉ូតូដេអត់ឆេះទេទាល់តែធាក់បានឆេះ”។

យ៉ាងណាមិញជារួមតារាសម្ដែង ហេង នរៈកក្ដដា បានប្រមូលថវិកាសរុបទាំងអស់ពីមហាជនបរិច្ចាក ជាមួយនិងថវិកាផ្ទាល់សរុប ៣៦០$ ប្រគល់ជូនតា ចេក ដោះស្រាយជីវភាពលំបាកប្រចាំថ្ងៃ៕

ដកស្រង់ពី៖ Sabay