បណ្តាញសង្គម

អាម៉ុចដា ប្ដេជ្ញាជម្រុះ ភាព​ឈឺ​ចាប់​ចេញ​ពី​ជី​​វិត ក្រោយ​ទទួល​វិប្បដិសារី ស្នេហា

ភ្នំពេញ៖ បន្ទាប់ពីតារា ស្រីវ័យក្មេង កញ្ញា អ៊ុំ មន្ថាកាន ហៅ អាម៉ុចដា បានផ្អាកការងារសិល្បៈ មួយរយៈពេល ធំសំងំខូច ចិត្តរឿងស្នេហារួចមក ពេលនេះនាង បានចេញមុខ មកស្រវ៉ាការងារ ដូចដើមវិញហើយ ដោយនាងបានបង្ហើប ឲ្យដឹងថា នៅក្នុងពេល ឆាប់ៗខាងមុខនេះ នាងនឹងស្រវ៉ា ចាប់យកអាជីព ថ្មីមួយទៀត គឺជាអ្នកអាន ព័ត៌មាននៅស្ថានីយ ទូរទស្សន៍ថ្មីមួយ ។

នៅក្នុងកិច្ច សម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ តារាសម្តែងស្រីវ័យក្មេង សម្បុរស្រអែមស្រស់កញ្ញា អាម៉ុចដា បានប្រាប់ឲ្យដឹងថា ពេលនេះនាងបានវិល មកផ្តើម ការងារសិល្បៈវិញហើយ ដោយនៅក្នុងនោះ នាងក៏កំពុងតែ ត្រៀមខ្លួនចាប់ យកអាជីពថ្មី មួយបន្ថែមលើអាជីពចាស់ គឺការងារធ្វើជា ពិធីការិនី អានព័ត៌មាន បន្ថែមលើការសម្តែង នៅស្ថានីយទូរទស្សន៍មួយ (សុំលាក់ឈ្មោះ) ។

តារាស្រីដែល ទើបតែជួបរឿង ខកស្នេហ៍រូបនេះ  បានប្រាប់ឲ្យ ដឹងទៀតថា «ចំពោះការងារថ្មីនេះ គឺតម្រូវឲ្យខ្ញុំ ពង្រឹងសមត្ថភាព ខ្លួនឯងច្រើន ដោយស្ថានីយទូរទស្សន៍ ចង់ឲ្យខ្ញុំបន្ត ការសិក្សាទៅ លើផ្នែកណាមួយ ឲ្យច្បាស់ និងមានមូលដ្ឋាន សម្រាប់ខ្លួនឯង  មុននឹងទទួលតំណែង ជាអ្នកអានព័ត៌មាន ។ ដូច្នេះខ្ញុំត្រូវ តែខំប្រឹងដើម្បីអនាគត ។ ម្យ៉ាងវិញទៀត សម្រាប់ការងារ អានព័ត៌មាននេះ  ខ្ញុំមានចិត្តស្រឡាញ់ តាំងពីតូច តែអត់មានឱកាស ទើបតែពេលនេះ មានសំណាង ធ្វើ ឲ្យក្តីស្រមៃក្លាយ ជាការពិត បើសិនជាការងារ ដំណើរទៅតាម អ្វីដែលបានគិត គឺខ្ញុំនឹងចូលធ្វើការ

នៅក្រោយពេល ចូលឆ្នាំខ្មែរនេះហើយ» ។ តារាស្រី ដែលចាប់ផ្តើម វិវត្តន៍ខ្លួនពី សុភាពមកជា តារាសិចស៊ី ស្លៀកពាក់បញ្ចេញ សាច់សខ្ចីល្វក់ បានប្រាប់ឲ្យ ដឹងទៀតថា ពេលនេះនាងខំប្រឹង ផ្លាស់ប្តូរខ្លួនឯង ពីនារីទន់ជ្រាយ មកជានារីរឹងមាំ នាងធ្វើគ្រប់យ៉ាង ដើម្បីឲ្យការងារជោគជ័យ ព្រោះថា នាងចង់រស់នៅ ដោយប្រើជីវិតថ្មី ទាំងការតុបតែងខ្លួន ពីសុភាពមក ជាសិចស៊ី ពីតារាសម្តែង មកស្រវ៉ាការ អានព័ត៌មាន ។

ក្នុងនោះនាង ក៏មានការផ្លាស់ ប្តូរជាច្រើនទៀត ដាច់ខាតមិន ឲ្យមានភាព ដដែលៗឡើយ ។ កញ្ញា អាម៉ុចដា បានប្រាប់ឲ្យ ដឹងបន្ថែមទៀត ទាក់ទងរឿង ស្នេហារបស់នាងថា «ក្រោយពីខ្ញុំបានសំងំខូចចិត្ត អស់ពេលមួយ រយៈមកពេលនេះ  ខ្ញុំបានគិតយល់ ហើយថាខ្ញុំ មិនគួររស់ នៅជាមួយ ភាពឈឺចាប់ តទៅទៀតទេ ខ្ញុំគួរតែក្រោកឈរ តស៊ូទៀត ។ ពេលនេះខ្ញុំ ក៏បានសម្រេចចិត្ត បិទទ្វារបេះដូង មួយរយៈធំសិន បើទោះជា មានកន្លង់ជាច្រើនកំពុងតែ តាមសុំស្នេហ៍ក៏ដោយ ព្រោះថា ខ្ញុំចង់ ទុកពេលពង្រឹង សមត្ថភាពការងារ ឲ្យជោគជ័យខ្លាំង មិនចង់គិតរឿងស្នេហា នាំឈឺចាប់ទៀតឡើយ…» ៕

ដកស្រង់ពី៖ khmer-note