Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

HiLux ជំនាន់​ក្រោយ​របស់​ Toyota អាច​នឹង​ខ្ចីរូបរាង​ពី​ Tundra និង LandCruiser

  • បោះពុម្ព

រថយន្តម៉ូដែល HiLux ជំនាន់ក្រោយរបស់ក្រុមហ៊ុន Toyota ឬហៅថា Hilux TRD 2024 ត្រូវបានគេសន្និដ្ឋានថា នឹងខ្ចីរូបរាងពីរថយន្ត Tundra និង LandCruiser ដែលនឹងមានទំហំធំជាង និងសមត្ថភាព off-road ខ្លាំងរថយន្ត HiLux បច្ចុប្បន្ន។

តាមរយៈរូបភាព Render ដែលបង្ហោះដោយ Kdesign បានបង្ហាញពីចង្កៀងខាងមុខ និងប៉ាណារបស់ HiLux TRD 2024 ដូចហ្នឹង LandCruiser 300 Series ដែរ ដោយមានអក្សរ Toyota នៅចំកណ្តាល ហើយកាងរបស់ HiLux ឌីហ្សាញរាងទាបជាងបន្តិច ដែលទុកនូវប្រហោងធំមួយ។

បន្ថែមពីនោះ HiLux ស៊េរីថ្មីក៏នឹងបំពាក់គ្រោងឆ្អឹងថ្មី ដែលកែសម្រួលពីគ្រោងឆ្អឹង TNGA-F ដែលមាននៅលើ Tundra និង LandCruiser ពោលគឺវានឹងរឹតតែមានបច្ចេកវិទ្យាខ្ពស់ សុវត្ថិភាព និងភាពប្រណិត។

ការឌីហ្សាញផ្នែកខាងក្នុងរបស់ HiLux TRD 2024 ក៏មានការខុសគ្នាពីស៊េរីឆ្នាំ២០២២ ក្នុងនោះដៃចង្កូតស៊េរីថ្មីមានប៊ូតុងចុចបញ្ជាច្រើនជាង ការបង្ហាញព័ត៌មាននៅក្នុងកុងទ័រឌីជីលខុសគ្នាបន្តិចបន្តួច ប្រព័ន្ធកម្សាន្តថាច់ស្គ្រីន ត្រូវបានដាក់នៅលើម៉ាស៊ីនត្រជាក់ចំកណ្តាលតាប្លូ។

ចំពោះកម្លាំងម៉ាស៊ីនវិញ រថយន្តភីកអាប់នេះអាចនឹងត្រូវផ្លាស់ប្តូរម៉ាស៊ីនម៉ាស៊ូតទាក់បូចំណុះ ២,៨លីត្រ ដែលមានបច្ចុប្បន្ន ប៉ុន្តែគេមិនដឹងថាវានឹងប្រើម៉ាស៊ីនអ្វីមកជំនួសទេ។

យ៉ាងណាមិញ ក្រុមហ៊ុន Toyota មិនទាន់បានទម្លាយអ្វីឡើយជុំវិញរថយន្ត HiLux ស៊េរីថ្មីនេះ ថាតើវានឹងមានតម្លៃ ម៉ាស៊ីន បំពាក់ប្រព័ន្ធនិងមុខងារ ក៏ដូចជារូបរាងពិតប្រាកដរបស់វាយ៉ាងណានោះ៕

ដកស្រង់ពី៖sabay