Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម ផលិតបាន​ផ្កាយរណបទី ៤ ឈ្មោះ «NanoDragon» ​បង្ហោះ​​ទៅ​​អវកាសរួចហើយ

  • បោះពុម្ព

អំឡុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម ផលិតនិងបានសាកល្បងគំរូផ្កាយរណបចំនួន ៤ រួចទៅហើយ។ ចំពោះផ្កាយរណបទី ៤ នេះមានឈ្មោះថា «NanoDragon» បង្ហោះទៅអវកាសកាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០២១ ។

NanoDragon ជំនាន់ទីបួននេះមានទម្ងន់សរុប ៣ គីឡូក្រាមមានទំហំ 3U size (100 x 100 x 340.5 mm) ផលិតឡើងដោយស្នាដៃនិស្សិត វិទ្យាស្ថានអវកាសដ៏ល្បីល្បាញប្រចាំប្រទេសវៀតណាមស្ថិតក្រោមការគ្រប់គ្រងដោយមហាវិទ្យាល័យ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា វៀតណាម។

បុគ្គលិកវិទ្យាស្ថានខាងលើគឺជាអ្នកទទួលខុសត្រូវទាំងអស់តាំងពីដំណើការដំបូងដល់បញ្ចប់មានដូចជា៖ researching, designing, integrating និង testing satellite functions ជាដើម។ផ្កាយរណបទី ៤ នេះបានបង្ហោះនៅវិទ្យាស្ថានអវកាស Uchinoura Space Centre ប្រទេសជប៉ុនកាលពីសប្ដាហ៍មុន និងថែមទាំងទទួលបានជោគជ័យផងដែរ។

ត្បិតថាបានបង្ហោះតែគម្រោងនេះនៅមិនទាន់បញ្ចប់នៅឡើយទេគ្រោងនឹងភ្ជាប់ទៅគន្លងតារាវិថីក្នុងរយៈកម្ពស់ប្រមាណ ៥៦០ គីឡូម៉ែត្រពីដី។ផ្កាយរណបនេះអភិវឌ្ឍន៍ឡើងដោយប្រើប្រាស់បច្ចេកវិទ្យា micro-satellite beam technology ទៅភ្ជាប់នឹងប្រព័ន្ធ automatic identification system (AIS) គឺជាបច្ចេកវិទ្យាមួយក្នុងការគ្រប់គ្រងតាមដានសិក្សានិងប្រមូលទិន្នន័យពីស្ថានីយ៍និងនាវាក្នុងដែនសមុទ្រ។សូមរង់ចាំតាមដានអត្ថបទក្រោយ យើងនឹងចុះផ្សាយលម្អិតពីផ្កាយរណទាំងបួនរបស់វៀតណាម៕

ដកស្រង់ពី៖sabay