Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Genesis ចេញ SUV អត់ប្រើសាំងថ្មី រូបរាងប្រណីតខ្លាំង សាកម្តងជិះបាន ៤០០គ.ម

  • បោះពុម្ព

ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានប្រកាសចេញ SUV ដំណើរការដោយថាមពលអគ្គិសនីថ្មី ហៅថា Electrified GV70 ស៊េរីឆ្នាំ២០២២ នៅក្នុងកម្មវិធី Guangzhou Auto Show ក្នុងប្រទេសចិន។

រថយន្ត Electrified GV70 ថ្មីសន្លាងនេះ មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង ដែលបង្កើតកម្លាំងបានសរុប ៤៨២ សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ដែលអនុញ្ញាតឲ្យ SUV នេះរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនទាន់បានបង្ហាញឲ្យដឹងពីទំហំអាគុយអគ្គិសនី ដែលប្រើលើ Electrified GV70 ឡើយ ប៉ុន្តែបញ្ជាក់ថា វាអាចធ្វើដំណើរការបានចម្ងាយ ៤០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ជាមួយគ្នានេះដែរ SUV អគ្គិសនីខាងលើ ក៏មានបំពាក់នូវមុខងារ និងលក្ខណៈពិសេសមួយចំនួន ដូចជា Vehicle to Load ដែលគាំទ្រការសាកភ្លើង ៣,៦គីឡូវ៉ាត់ អនុញ្ញាតឲ្យម្ចាស់ដោតឧបករណ៍អគ្គិសនីផ្សេងៗ, Disconnector Actuator System (DAS) ដែលអាចភ្ជាប់ ឬផ្តាច់ម៉ូទ័រ និង ដងបរ (Driveshaft) ដោយស្វ័យប្រវត្តិ អាស្រ័យលើស្ថានភាពនៃការបើកបរ, e-Terrain Mode និង Active Noise Control-Road ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Genesis ក៏មិនទាន់បានបញ្ជាក់ពីតម្លៃនៃរថយន្ត Electrified GV70 ក៏ដូចជាកាលបរិច្ឆេទចេញលក់របស់វាឡើយ៕

ដកស្រង់ពី៖sabay