Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងពី​សារៈសំខាន់​របស់ CPU GPU និង ឈីប ក្នុង​ស្មាតហ្វូន

  • បោះពុម្ព

ជាទូទៅបើយើងនិយាយពីពាក្យ CPU, GPU និង Chipset (ឈីប) ប្រិយមិត្តអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួន ប្រាកដជាធ្លាប់បានឮ?

ប៉ុន្តែ Sabay ជឿថាប្រិយមិត្តមិនច្រើនទេដែលដឹង តើពួកវាជាអ្វី ហើយផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ក្នុងការផ្គុំភ្ជាប់ដើម្បីបង្កើតបានស្មាតហ្វូនមួយគ្រឿងៗ?CPU ឫហៅថា Central Processing Unit ជាអង្គដំណើរការផ្នែកគ្រឿងសៀគ្វីអេឡិចត្រូនិកមួយ ដែលអាចធ្វើឲ្យប្រតិបត្តិការបាននៅរាល់កម្មវិធីនៃស្មាតហ្វូន។

ទន្ទឹមនឹងបច្ចេកវិទ្យាកាន់តែបន្ទាន់សម័យ CPU ត្រូវបានគេដឹង មានបំពាក់តាំងពីនៅលើរថយន្តឆ្លាតវៃថែមទៀតផង។ល្បឿននាឡិកា ឫ Clock Rate ជាលក្ខណៈសំខាន់មួយនៃ CPU ។

វាជាល្បឿនមូលដ្ឋាន ដែលរត់បានមួយខួបក្នុងមួយវិនាទី ហើយមានខ្នាតគិតជា hertz (ហឺត), kilohertz (គីឡូហឺត), megahertz (មេហ្គាហឺត) និង gigahertz (ជីហ្គាហឺត) ដែលជាប្រេកង់ល្បឿននាឡិកានោះ។

អត្ថប្រយោជន៍ CPU សម្រាប់ស្មាតហ្វូន: មិនត្រឹមតែធ្វើប្រតិបត្តិការកម្មវិធីនៅលើស្មាតហ្វូនប៉ុណ្ណោះទេ ផ្ទុយទៅវិញ ល្បឿននាឡិកា (Clock Rate) របស់វា ក៏ត្រូវបានគេប្រើសម្រាប់វាស់ប្រៀបធៀបគ្នា យកចាញ់ឈ្នះជាមួយប្រភេទស្មាតហ្វូនដទៃ ដែលយើងរមែងឃើញគេប្រើកម្មវិធី Benchmark ដោយកាលណាអត្រាល្បឿននាឡិការត់កាន់តែខ្ពស់ (Ex: ល្បឿន 2.2GHz) គួបផ្សំនឹងចំណុចស្នូលនៃបន្ទះឈីបមានកាន់តែច្រើន (Ex: Dual Core ឫ Octa Core) នោះកម្រិតពិន្ទុនៃការបង្ហាញ នឹងមានកាន់តែធំ ដោយគេសន្និដ្ឋាន បើពិន្ទុស្មាតហ្វូនណាខ្ពស់ជាង នោះវាដំណើរការលឿនជាង។ អ្វីទៅជា GPU?

បើនិយាយពី GPU (Graphics Processing Unit) ឫ យើងហៅបានថាអង្គដំណើរការក្រាហ្វិក ដែលវាជាបន្ទះសៀគ្វីសំខាន់មួយក្នុងការបង្កើនល្បឿនរូបភាព (Image Output) សម្រាប់បង្កើតជាលទ្ធផលបង្ហាញមួយ។ បច្ចុប្បន្នប្រភេទ GPU ដែលគេនិយមប្រើនៅលើស្មាតហ្វូនរួមមាន :

PowerVR GT7XT Seiries, Nvidia Tegra X1, Qualcomm Adreno 540 និង Mali-G71 MP20 ជាដើម។ អត្ថប្រយោជន៍ GPU សម្រាប់ស្មាតហ្វូនបើនិយាយពីអត្ថប្រយោជន៍ចំពោះស្មាតហ្វូន ក្រុមហ៊ុនផលិតជាច្រើន បានកំពុងសម្លឹងទៅរកពពួក GPU ដែលមានគុណភាពខ្ពស់ អាចរត់បានក្នុងល្បឿនលឿន ព្រោះវាជាផ្នែកដ៏សំខាន់មួយក្នុងការដំណើរការទៅបាននៃកម្រិតបង្ហាញរូបភាពរបស់ហ្គេមមានក្រាហ្វិកធំៗឲ្យមានសភាពរលូនមិនទាក់និងមួយវិញទៀតសោត ទាំងពពួកកម្មវិធី ដែលមានពណ៌បង្ហាញលក្ខណៈ 3D ក៏តម្រូវពពួក GPU សេរីខ្ពស់ផងដែរ។

មូលហេតុនេះហើយ ទើបយើងនិយមឃើញស្មាតហ្វូនមួយចំនួន នៅពេលប្រៀបធៀបគ្នាល្បឿនដំណើរការហ្គេម តែងមានសភាពល្បឿននិងរលូនជាង នោះក៏មកពីពួកគេប្រើប្រាស់ GPU ធន់ខ្ពស់។

អ្វីទៅជា ChipsetChipset ឫយើងនិយមហៅវាថាជា System on chip (SoC) ដែលជាបន្ទះឈីបសៀគ្វីមួយ ប្រមូលផ្ដុំចូលគ្នានៅផ្នែក CPU, GPU, Modem និង Memory Controller ជាដើម។

និយាយរួមអាចថា បើគ្មានវាគេក៏មិនអាចផ្គុំផ្នែកតូចផ្សេងៗឲ្យដំណើរការទៅបានដែរ។ បច្ចុប្បន្នមានពពួកបន្ទះឈីប (SoC) មួយចំនួន ដែលកំពុងទទួលបានភាពល្បីល្បាញរួមមាន Snapdragon របស់ Qualcomm, Exynoos របស់ SAMSUNG, MT និង Helio របស់ MediaTek, Atom របស់ Intel, HiSilicon Kirin របស់ Huawei និងពពួក A របស់ Apple។

បន្ថែមពីនោះទៀត សព្វថ្ងៃក្រុមហ៊ុនបច្ចេកវិទ្យាកំពុងតែខិតខំវិវត្តប្រភេទឈីប SoC ទាំងនោះឲ្យមានទំហំកាន់តែតូច (ខ្នាតគិតជាណាណូម៉ែត្រ) ដើម្បីប្រច្រៀតចូលទៅក្នុងស្មាតហ្វូនដែលមានវិមាត្រខ្លួនតូច ព្រោះដូចយើងដឹងស្រាប់ហើយ សព្វថ្ងៃស្មាតហ្វូនកាន់តែស្ដើងទៅៗ ប៉ុន្តែសម្របបាននឹងទំហំឈីបតូច ពួកគេក៏ប្រឹងរកនូវបច្ចេកវិទ្យាធ្វើឲ្យវាមានថាមពលខ្លាំងជាងមុន និងការសន្សំសំចៃថ្មខ្លាំងជាងមុនផងដែរ។

អត្ថប្រយោជន៍ Chipset សម្រាប់ស្មាតហ្វូន: ដំណើរការទៅបាននៃប្រព័ន្ធកាមេរ៉ា, ក្បាលចាក់សម្លេង, កម្មវិធីបម្លែង Video, អង្គ Modem (រួមមាន WiFi, Bluetooth, GPS, 3G/4G) សុទ្ធសឹងតែតម្រូវឱ្យមានបន្ទះឈីប (SoC) ទើបផ្នែកទាំងនោះ អាចដំណើរការទៅមុខបាន ដោយទោះបីជាវាមានផ្នែកគ្រឿងដាច់ដោយឡែកពីគ្នាក៏ដោយ៕

ដកស្រង់ពី៖Sabay