Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដូវមង្គលការ ខ្ញុង ផ្តើមកម្រើកខ្លួនឡើងវិញលើវិថីសិល្បៈ ក្រោយផ្ទុះរឿងបំណុល

  • បោះពុម្ព

គេចាំបានថាតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រកាសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅថានាងបានលង់ខ្លួនជំពាក់បំណុលគេ នូវទំហំទឹកប្រាក់ចំនួន ៥៧២ ០០០ ដុល្លារ ដែលមានម្ចាស់បំណុលប្រមាណ៣០នាក់។

យ៉ាងណាមិញ បន្ទាប់ពីធ្លាយរឿងជំពាក់បំណុលគេជាងកន្លះលានដុល្លារ រហូតលក់អស់ទ្រព្យពីខ្លួន និងរងការរិះគន់ពីមហាជនថា ជាការសម្តែងក៏ពិតមែន តែឥឡូវនេះ ខ្ញុង និងស្វាមីនាយ កៃដរ ត្រូវបានគេមើលឃើញថា អ្នកទាំង២កំពុងខិតខំសាងជីវិតជាថ្មី ដោយការឡាយលក់ប្រហុក ផ្អក ត្រីងៀត ដើម្បីយកលុយដោះបំណុលគេ។

លើសពីនេះទៀតនោះ ស្របពេលដែលប្រទេសត្រូវបានប្រកាសឲ្យបើកឡើងវិញ និងអនុញ្ញាតឲ្យមានពិធីរៀបមង្គលការផងនោះ ពេលនេះអ្នកនាង ខ្ញុង និងស្វាមីនាយ កៃដ ក៏ចាប់ផ្តើមក្តាប់បានឱកាសជាមួយការងារនេះឡើងវិញផងដែរ។ ហេតុផលនេះ ត្រូវបានអ្នកគាំទ្រយល់ថា ខ្ញុង និង កៃដរ មានទីផ្សារវិញហើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គេឃើញអ្នកនាង ខ្ញុង បានបង្ហោះរូបភាពពីរនាក់ស្វាមីនាយ កៃដរ ដោយទឹកមុខស្រស់ស្រាយនៅក្នុងកម្មវិធីមង្គលការមួយថា ចូលរួមកម្មវិធីកាត់សក់នៅព្រែកក្តាម។ តាមរយៈនេះគេឃើញមានមហាជន និងអ្នកគាំទ្រនាងបានបង្ហាញការលើកទឹកចិត្តគ្រប់គ្នាផងដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី