Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗនាយ ចយ ចាយលុយខ្ទង់ម៉ឺនដុល្លារ សង់ផ្ទះថ្មី ​ខណ:ចំណងស្នេហ៍កាន់តែរឹងមាំ

  • បោះពុម្ព

គេកត់សម្គាល់ឃើញថា ចំណងស្នេហារបស់តារាកំប្លែង នាយ ចយ និងភរិយាអ្នកនាង ខ្វាន់ឌី គិតមកទល់នឹងពេលនេះ មានរយៈពេលប្រមាណជាង ៣ ឆ្នាំមកហើយ ខណ:ពួកគេក៏ទទួលបានចំណងដៃកូនប្រុជាទីស្រឡាញ់ម្នាក់ផងដែរ។

អាពាហ៍ពិពាហ៍របស់លោក សែភិន ហៅនាយ ចយ និងភរិយាអ្នកនាង ប៉ិន ក្វាន់ឌី បានរៀបចំធ្វើឡើងកាលពីថ្ងៃ ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅវិមានពិភពថ្មីសែនសុខ ដោយមានភ្ញៀវនិងអ្នកសិល្ប:ល្បីៗជាច្រើនចូលរួម។ ដោយឡែកនៅអំឡុងពេលមុនថ្ងៃរៀបការ គឺគេឃើញមានមតិរិះគន់មួយចំនួនបានកើតឡើង មកលើអ្នកទាំងពីរដោយខ្លះលើកឡើងថាចំណងស្នេហ៍មួយនេះ កើតឡើងដោយសារតែលុយ បើមិនមែនលុយ ក៏គេមិនយកនាយ ចយ នោះដែរ។ ប៉ុន្តែអ្វីៗដែលបង្ហាញកាន់តែច្បាស់ នោះគឺចំណងស្នេហ៍ពួកគេ កាន់តែរឹងមាំនិងមានភាពផ្អែមល្ហែមគួរឲ្យសរសើរ។

ត្រង់ចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនផ្ទុះការសរសើរគ្រប់គ្នា សមដូចអ្វីដែលភរិយានាយ ចយ ធ្លាប់លើកឡើងថាមិនដែលស្រលាញ់អ្នកណាដោយសារឋានៈ ឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់ ចេះមើលថែយកចិត្តទុកដាក់នឹងគ្នា និងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាត អាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។

យ៉ាងណាមិញ រឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៀតនោះ គឺត្រង់ថា ទោះបីអំឡុងពេលចុងក្រោយនេះការងារសិល្ប:របស់នាយ ចយ ស្ងប់ស្ងាត់បន្តិចក្តី តែថ្មីៗនេះឮដំណឹងថា នាយ ចយ និងភរិយាបានចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះថ្មីមួយកន្លែង ដែលទើបដំណើរការបុកគ្រឹះមុននេះ។

ជុំវិញដំណឹងនេះដែរ សម្រាប់តារាកំប្លែងនាយ ចយ បានទទួលស្គាល់ថា ខ្លួននិងភរិយាពិតជាបាននឹងកំពុងសាងផ្ទះថ្មីពិតមែន។ ប៉ុន្តែចំពោះការចំណាយ មិនត្រូវបាននាយ ចយ បញ្ជាក់ទេថា ត្រូវចាយលុយខ្ទង់ប៉ុន្មានម៉ឺនដុល្លារទេ ខណ:មានទស្សនិកជននិងអ្នកគាំទ្រជាច្រើនចូលរួមអបអរ ហើយសរសើរពួកគេទាំង២នាក់ប្តីប្រពន្ធនេះផងដែរ៕





ដកស្រង់ពី៖កម្ពុជាថ្មី