Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សួង សាខារ៉ានីត ប្រកាសរក្សាជំហរដាច់ខាត មិនទទួលការថតភាពយន្ត ដែលសម្តែងក្រោយថៃនោះទេ

  • បោះពុម្ព

ដើម្បីចូលរួមគាំទ្រ និងលើកស្ទួយនូវវិស័យសិល្បៈភាពយន្តរបស់ខ្មែរ ឲ្យកាន់តែមានភាពលេចធ្លោលើទីផ្សាជាតិ និងអន្តរជាតិនោះ តារាសម្តែងខ្មែរកញ្ញា សួង សាខារ៉ានីត ទទូចស្នើសុំដល់បណ្តាផលិតករ និងម្ចាស់ផលិតកម្មមួយចំនួនមេត្តាបញ្ឈប់ ការចម្លងស្នាដៃភាពយន្តបរទេស ជាពិសេសភាពយន្តថៃតែម្តង។

ទន្ទឹមគ្នានេះដែរ ចំពោះតារាស្រីរូបស្រស់កញ្ញា សួង សា ខារ៉ានីត ក៏នៅតែប្រកាសរក្សាជំហរថា បើមានបណ្តាផលិតកម្ម ឬស្ថានីយ៍ទូរទស្សន៍ណាមួយទាក់ទង ហៅឲ្យថតរឿងខ្មែរ ដែលសម្តែងក្រោយថៃ គឺដាច់ខាតនាងមិនទទួលនោះទេ។ ការប្រកាសរក្សាជំហរ ពីសំណាក់តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត នេះ គឺធ្វើឡើងស្របដែលអំឡុងពេលមួយរយៈចុងក្រោយនេះ មានយុវវ័យខ្មែរមួយចំនួនបាននាំគ្នាផុសផុល ងាកទៅចាប់អារម្មណ៍គាំទ្រភាពយន្តបរទេស (ថៃ) ធ្វើឲ្យឈ្លួកវង្វែងហើយភ្លេចខ្លួន ក្នុងការចូលរួមថែរក្សា នូវតម្លៃវប្បធម៌សិល្បៈដ៏ល្អផូរផង នៃជាតិសាសន៍ខ្លួនឯង។

ដោយឡែកបើចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា សួង សាខារ៉ានី ថ្មីៗនេះ បានបង្ហោះភ្ជាប់និងវីដេអូ នៃកិច្ចសម្ភាសន៍មួយរវាងលោក យូ ឌីស្កូ ថា ពិតជាត្រឹមត្រូវណាស់បង ជាពិសេសយករឿងថៃមកលេងតាមក្រោយគេនឹងហ្មង ខ្វះអី្វអ្នកនិពន្ធខ្មែរយើង ចាំបាច់អី្វទៅយករឿងគេមកថតចំឡង?។

សួង សាខារ៉ានីត បន្តទៀតថា សូមបញ្ឈប់ទៅខ្មាសគេ ហើយប៉ះពាល់ទៅដល់ខ្មែរជំនាន់ក្រោយៗ គេចោទថា យើងជាចោរមិនបានការ អន់ ខ្ញុំធ្លាប់ប្រកាសរួចហើយថា បើយករឿងថៃមកចម្លង គឺខ្ញុំមិនថតដាច់ខាត។ ហ៊ាននិយាយខ្ញុំហ៊ានធ្វើ ហើយកុំប្រកាន់ខ្ញុំថា ខ្ញុំរឹក ខ្ញុំមិនប៉ុន្មាន ទោះអត់ខ្ញុំមួយ ក៏គេមិនខ្វះតួថតដែរ តែបើរកធនធានតួដូចខ្ញុំប្រហែលពិបាករកបន្តិចហើយ។ តារាសម្តែងកញ្ញា សួង សាខារ៉ានីត បន្ថែមទៀតថា ខ្ញុំខ្មែរ ខ្ញុំស្រលាញ់កម្ពុជា ខ្ញុំលាញ់សិល្បៈកម្ពុជា។

សូមជម្រាបថា កន្លងតារាសម្តែង សួង សាខារ៉ានីត ធ្លាប់បានប្រាប់កម្ពុជាថ្មីឲ្យដឹងដែរថា សម្រាប់ខ្ញុំសូមប្រកាសរក្សាជំហរដាច់ខាត មិនទទួលថតរឿងដែលសម្តែងតាមក្រោយថៃ ឬរឿងថៃសម្តែងយូរហើយនោះទេ៕

ដកស្រង់ពី៖កម្ពុជាថ្មី