Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈុតតំណាងជាតិកញ្ញាឯកនៃកម្ពុជា រំលេចព្យញ្ជនៈខ្មែរដួងព្រលឹងជាតិ ត្រៀមចូលរួមប្រកួតនៅប្រទេសថៃ​

  • បោះពុម្ព

មហាជនបានដឹងហើយថា Miss Grand Cambodia2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធីMiss Grand International 2021នៅឯភូកេត ប្រទេសថៃកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងដំណើរនេះ គេជឿជាក់ថា Miss Grand Cambodia2021 ប៉ូគឹមថេង សុតធីតា នឹងបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។ ដោយឡែកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថាប័ន Miss Grand Cambodia បានបង្ហាញឈុតតំណាងជាតិដែលនឹងត្រូវគ្រងដោយ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា សម្រាប់ប្រកួតលើឆាកអន្តជាតិនៅឯប្រទេសថៃឆាប់ៗនេះផងដែរ។

នៅលើផេកផ្លូវការ Miss Grand Cambodia បានបង្ហោះភ្ជាប់រូបភាពដ៏អស្ចារ្យនោះថា ឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ហើយឈុតនេះមានឈ្មោះថា ក្សត្រីក្រុងកម្ពុជា នៃវប្បធម៌អរិយធម៌(National Costume Miss Grand Cambodia 2021)។ ប្រភពបន្តថា យើងបាននាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុបូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះនៅលើឆាកអន្តជាតិ ក្នុងកម្មវិធី Miss Grand International 2021។

ប្រភពបានបង្ហោះទៀតថា នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនិងប្រណីតភាពនៃឈុតតំណាងជាតិ គឺត្រូវលះបង់កម្លាំងកាយកម្លាំងចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុតប្រណីតភាពមួយនេះបាន។ ប្រភពលើកឡើងទៀតថា អ្នកគ្រប់គ្រងកម្មវិធីយើងពិតជាមានកិត្តិយសនិងមានមោទនភាពបំផុតទៅលើយុវជនកម្ពុជា ជាពិសេសលោក លី ភក្ត្រារដ្ឋហ្វុង នឹងលោក សាយ ធារ៉ា និងក្រុមការងារទាំងអស់ អ្នកអាចបង្ហាញស្នាដៃយ៉ាងអស្ចារ្យនេះ ទៅកាន់ឆាកអន្តរជាតិបាន។ យើងសូមលើកទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញស្នាដៃ បង្ហាញមុខមាត់ជាតិបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។

ប្រភពបន្ថែមថា យើងសូមកោតសរសើរ យើងសូមឲ្យតម្លៃនេះការខិតខំប្រឹងប្រែងលះបង់ពេលវេលាកម្លាំងកាយចិត្តពិតប្រាកដក្នុងការធ្វើឈុតតំណាងជាតិដ៏អស្ចារ្យប្រកបដោយប្រណីតភាពមួយនេះ យើងពិតជាមានមោទនភាពណាស់ដោយមានយុវជនជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការការពារវប្បធម៌និងថែរក្សាអរិយធម៌ដ៏រុងរឿងមួយនេះ ៕

ដកស្រង់ពី៖កម្ពុជាថ្មី