Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉េ​ង កែវ​ពេ​ជ្ជ​តា លាតត្រដាង​ការ​ពិត​ជុំវិញ​ការ​បង្កើត​​ស្នាដៃ​បទ​ថ្មី​ជូន​ថ្នាក់ដឹកនាំ​ប្រទេស

  • បោះពុម្ព

តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានប្រកាសបញ្ចេញស្នាដៃផ្ទាល់ខ្លួននៅក្នុងការនិពន្ធ និងច្រៀងដោយផ្ទាល់នូវបទ «ស្រក់ទឹកភ្នែក តែមិនយំ» ដើម្បីជូនប្រមុខថ្នាក់ដឹកនាំ។ ការបង្កើតនូវបទនេះឡើង គឺជាការឆ្លើយតបទៅនឹងការចង់បានពីប្រមុខថ្នាក់ដឹកនាំអោយមានការនិពន្ធបទនេះឡើង។

បើតាមការបង្ហោះសាររបស់អ្នកនាង ម៉េង កែវពេជ្ជតា តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញនេះថា បទ « ស្រក់ទឹកភ្នែក តែមិនយំ» គឺជាចំណងជើងបទចម្រៀងដែលប្រសូត្រចេញពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាងខ្ញុំដឹងថា គ្រាន់តែចំណងជើងមួយបទនេះ មានបទចម្រៀងជាច្រើនបានផុសឡើង ក្រោមស្នាដៃអ្នកនិពន្ធដែលសុទ្ធសឹងជាគ្រូ ជារៀមច្បង និងជាកវីល្បីឈ្មោះជាច្រើនរូប ប្រកបដោយកំណាព្យកាព្យឃ្លោងផ្សេងៗគ្នា និងមានរសជាតិប្លែកទៅតាមទេពកោសល្យ គំនិតអារម្មណ៍រៀងៗខ្លួន និងមានតារាចម្រៀងស្រីប្រុសជាច្រើនបញ្ចេញសមត្ថភាពបកស្រាយបានយ៉ាងពីរោះៗម្យ៉ាងៗម្នាក់ គ្រាន់តែចំណងជើងតែមួយប៉ុណ្ណោះ ។

នាងថា ពេលនេះនាងខ្ញុំបាននិពន្ធទំនុកច្រៀងបទនេះដោយខ្លួនឯង និងបានច្រៀងថតរួចរាល់ហើយដែរ ។ រាងយូរជាងគេបន្តិចហើយ ព្រោះនាងខ្ញុំមិនមានជំនាញក្នុងការសរសេរទំនុកច្រៀងទេ ណាមួយខ្ញុំទើបតែឃើញព័ត៌មានយប់ម្សិលមិញ ហើយនឹងបានក្រោកមកចងក្រងជាបទចម្រៀងពីម៉ោង៣ភ្លឺ ដល់ម៉ោង៥ព្រឹកទើបបញ្ចប់ ។

នាងបន្តថា នាងខ្ញុំសង្ឃឹមថាស្នាដៃនិពន្ធទំនុកច្រៀងរបស់នាងខ្ញុំ មិនខុសឆ្ងាយពីគោលបំណង ហើយសម្លេងច្រៀងប្រហែលជា់ពីរោះអាចទទួលយកបាន ។ នាងខ្ញុំ សូមលំឱនកាយគោរពជូនបទចម្រៀងនេះដល់សម្តេចពុកជាមហាបុរសរដ្ឋ និងសម្តេចម៉ែកិត្តិព្រឹទ្ធបណ្ឌិតជាឧត្តមមាតានៃកូនចៅខេមរា គ្រប់រូប ខុសត្រូវ ឬខ្វះខាតយ៉ាងណា សូមសម្តេចពុកម៉ែ មេត្តាអភ័យដល់កូនស្រីដោយក្តីសន្តោសផង តែកូនបានខំប្រឹងអស់ពីសមត្ថភាពហើយ និងជាពិសេស គឺដោយក្តីស្រលាញ់ គោរព ដឹងគុណដ៏ខ្ពង់ខ្ពស់អស់ពីបេះដូង នាងខ្ញុំក៏សូមផ្ញើបទចម្រៀងនេះនៅក្នុងដួងចិត្តបងប្អូន ពុកម៉ែ ពូមីង និងហ្វេនៗផងដែរ នាងខ្ញុំនឹងបង្ហោះជូនឆាប់ៗនេះ សូមអរគុណ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហោះសារអមជាមួយនឹងរូបភាពចៅស្រីទី២១ ថា ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀត ដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។

ច្រើនលើកហើយ ចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែក តែមិនយំឱ្យឮ។ នៅកម្ពុជាយើង តើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេ សូមជួយនិពន្ធមួយបទផង។ បន្ទាប់ពីការបង្ហោះសារខាងលើពីសំណាក់សម្តេច បទ «ស្រក់ទឹកភ្នែក តែមិនយំ» ក៏បាននិពន្ធឡើងភ្លាមចំនួន២បទ ដែលបទទី១ និពន្ធដោយអ្នកនិពន្ធជើងចាស់ ហ៊ុន ហេង និងបទទី២ និពន្ធដោយលោក លី ស៊ីនហួន៕

 

ដកស្រង់ពី៖កោះសន្តិភាព