បណ្តាញសង្គម

Microsoft ដាក់​បង្ហាញ Surface 3 តម្លៃ​ទាប

ក្រុងវ៉ាស៊ីនតោនៈ កាលពីថ្ងៃអង្គារ ក្រុមហ៊ុនMicrosoft បានដាក់បង្ហាញ កុំព្យូទ័រថេប្ល៊ិត តម្លៃថោកម៉ូដែល Surface របស់ខ្លួនដោយកាត់ បន្ថយទំហំអេក្រង់ និងមានតម្លៃចាប់ពី ៤៩៩ដុល្លារក្នុងមួយគ្រឿង។

កុំព្យូទ័រ Surface 3 ស៊េរីថ្មីនេះ នឹងមានតម្លៃទាប ជាងតម្លៃចាប់ផ្តើម ៧៩៩ដុល្លាររបស់ កុំព្យូទ័រម៉ូដែល Surface Pro 3 ដែលបានដាក់ បង្ហាញកាលពីឆ្នាំមុន តែក៏មានឧបករណ៍ ដំណើរការទិន្នន័យ ដែលមានថាមពលទាបជាង និងកម្មវិធីផ្សេងៗ តិចជាងកុំព្យូទ័រម៉ូដែល Surface Pro 3 ផងដែរ។ កុំព្យូទ័រម៉ូដែល ថ្មីនេះមាន អេក្រង់ទំហំ ១០,៨ អ៊ីញ ពោលគឺមានទំហំ តូចជាងកុំព្យូទ័រម៉ូដែល Surface ស៊េរីមុនដែល មានអេក្រង់ទំហំ ១២ អ៊ិញ និងជាកុំព្យូទ័រថេប្ល៊ិត ស៊េរីថ្មីរបស់ក្រុមហ៊ុន Microsoft ដែលមានបំណង ប្រកួតប្រជែងជាមួយ នឹងកុំព្យូទ័រ iPad Air របស់ក្រុមហ៊ុន Apple។

លោក Panos Panay ប្រធានផ្នែកកុំព្យូទ័រ Surface របស់ក្រុមហ៊ុន Microsoft មានប្រសាសន៍ថា៖ «កុំព្យូទ័រ Surface 3 នឹងនាំមកនូវអ្វី ដែលអតិថិជនចូលចិត្ត ចំពោះកុំព្យូទ័រ Surface Pro 3 ដល់មនុស្សកាន់តែច្រើន ដោយផ្តល់នូវ ការរចនាម៉ូដ និងផលិតភាព ល្អរបស់កុំព្យូទ័រ Surface មកបញ្ចូលនៅកុំព្យូទ័រ មួយដែលមាន តម្លៃសមរម្យ»។ Surface ស៊េរីថ្មីនេះនឹងមាន កម្មវិធីជាជម្រើស មួយលើសថេប្ល៊ិត ស៊េរីមុនពោល គឺតភ្ជាប់អុីនធឺណិត បានលឿនជាង។

ក្រុមហ៊ុន Microsoft បានអួតថា កុំព្យូទ័រ Surface នេះ គឺជាកុំព្យូទ័រថេប្ល៊ិត ដែលអាចប្រើ ជំនួសកុំព្យូទ័រយួរដៃបាន។ ដោយលក់បានជាង ១ពាន់លានគ្រឿង ជាលើកដំបូងកាលពី ត្រីមាសចុងក្រោយឆ្នាំ ២០១៤ ក្រុមអ្នកវិភាគបាន ឲ្យដឹងថា កុំព្យូទ័រថេប្ល៊ិត នេះទំនងជានឹងការផ្តល់ ប្រាក់ចំណេញឲ្យក្រុមហ៊ុន៕

\

ដកស្រង់ពី៖ ភ្នំពេញប៉ុស្ដិ៍