Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របាំ​ត្រុដិ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

  • បោះពុម្ព

យោងតាម សៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ លើកឡើងថា របាំត្រុដិជារបាំ ប្រជាប្រិយមួយ បែបដែលសព្វថ្ងៃ នេះគេឃើញមាន នៅតែក្នុង ខេត្តសៀមរាប ហើយជួនកាល គេឃើញនៅខេត្តបាត់ដំបងខ្លះ ដែរត្រង់ភូមិភាគ ណាដែលនៅជាប់ នឹងខេត្តសៀមរាបនោះឯង ។

របាំត្រុដិមាន លេងតែក្នុងពិធី បុណ្យចូលឆ្នាំខ្មែរ ប៉ុណ្ណោះដែលជាចាំបាច់ ព្រោះមានសេចក្តី ឲ្យការណ៍៍ជាច្រើន អំពីសមាជិកឆ្លើយឆ្លង នៃក្រុមជំនុំទំនៀមទម្លាប់ ដែលនៅក្នុង ខេត្តទាំងនោះថា របាំនេះគេលេងដើម្បីប្រសិទ្ធ ពរជ័យ សិរីសួស្តីជូនដល់ អ្នកស្រុកក្នុង ឱកាសចូលឆ្នាំថ្មី ។ ឈ្មោះថា «ត្រុដិ» ជាពាក្យដើមមក ពីភាសាសំស្ក្រឹតប្រែថា «ផ្តាច់ ឬកាត់ផ្តាច់»គឺសំដៅដល់ ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំ ចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាម ព្រះរាជពិធី មួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតសព្វថ្ងៃ ។

ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើង នៅពេលដំណាច់ឆ្នាំ នីមួយៗមែន ប៉ុន្តែតាមទម្លាប់់របស់អ្នក ស្រុកជួនកាល គេលេងរបាំ នេះនៅពេល ប្រារព្ធពិធីសុំទឹកភ្លៀង នៅគ្រាដែលស្រុក ទេសរាំងស្ងួតជាច្រើនថ្ងៃខែ ម្តងៗដែរ ។ មិនតែប៉ុណ្ណោះមាន ព័ត៌មានខ្លះបាន បញ្ជាក់ថា របាំត្រុដិសេសសល់ នៅជាមួយមនុស្សជាន់ដើម ពួកដែលរស់នៅលើទឹកដី សុវណ្ណភូមិចាស់ តាំងពីដែនដីនេះ ពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្ស មួយពួកនៅក្នុង ប្រទេសយើងដែល អ្នកស្រុកហៅថា «សំរែ» ដែលសព្វថ្ងៃ ច្រើនរស់នៅក្នុង ភូមិភាគខាងជើង បឹងទន្លេសាបនេះឯង ។

កាលពីជំនាន់ បុរាណវង់ត្រុដិ របស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេង ថ្វាយព្រះរាជា នៅរៀងរាល់ពេល បុណ្យចូលឆ្នាំដើម្បី ថ្វាយព្រះពរសួស្តី សិរីមង្គល ។ ហេតុនេះហើយ បានជាមានទម្លាប់ លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវ ហើយមានតែនៅក្នុង ខេត្តសៀមរាបដែល ជិតរាជធានីចាស់ប៉ុណ្ណោះ ។

ប្រដាប់ប្រដារនិងរបៀបលេង

-«អំពីប្រដាប់ប្រដារ» ៖ តាមធម្មតាវង់របាំត្រុដិ មានក្រុមតូច ក្រុមធំយោងទៅ តាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួន មនុស្សដែលស្ម័គ្រចិត្តចូលលេង ។ឯប្រដាប់ប្រដារ សោតក៏និយមទៅ តាមនោះដែរ ប៉ុន្តែយើងអាចរកមើល ទាំងអស់ឲ្យឃើញថា តើវង់ត្រុដិពេញលេញ នោះប្រដាប់មាន ឈ្មោះអ្វីខ្លះ? គឺមាន គ្រឿងភ្លេង ៖

-«កញ្ចារ» ដងធ្វើពីពីងពង់ ប្រវែង ២ម៉ែត្រ មានបន្ទះរនាប តូចឆ្មារភ្ជាប់នៅចុង ហើយខ្វែងគ្នា ពត់ងទន្ទាំមាន សណ្ឋានដូចស្នែង៤ ។ នៅចុងបន្ទះរនាប មានចង

ខ្សែខ្វែង ពីចុងមួយ ទៅចុងមួយ ហើយត្រង់កណ្តាល ខ្សែខ្វែងនេះមាន បណ្តោយផ្លែអង្គញ់ ដែលចោះយក គ្រាប់ចេញអស់ ហើយដាក់គ្រាប់ក្រួស ឬកម្ទេចដែក

ទៅ ក្នុងនោះប្រយោជន៍ ឲ្យឮសូរ កាលណាគេបុកដង វានឹងដីតាមចង្វាក់ស្គរ ។

-«ចង្ក្រង់ដំបែ» ៖ ចង្ក្រង់ចងបន្តោង នឹងខ្សែទាមគោ ហើយចងភ្ជាប់ នឹងដងឫស្សីដែរ ។ កាលណាគេបុក នឹងដីក៏មានសូរ ប្រាវៗ តាមចង្វាក់ ។

-«ចង្ក្រង់រ៉ូង» ៖ ចង្ក្រង់នេះចងព្យួរនឹង ចង្កេះមនុស្សតែម្តង ដោយចងគួបគ្នាជា ចង្កោមៗ។

-«ស្គរ» ៖ ស្គរអារក្ស គឺស្គរដែលធ្វើពីដីដុតពាសស្បែកថ្លាន់ ។

-«ប៉ីពក» ៖ មានតែ១ប៉ុណ្ណោះ។ -«ទ្រអ៊ូ ឬទ្រសោ» ៖ ត្រូវមានទាំងពីរ ។

-«សន្ទូច» ៖ ដងពីងពង់វែង មានសណ្ឋាន ដូចសន្ទូចចងចុង ដូចចន្ទោលរទេះ ដោយមាន ព្យួរថង់មួយនៅចុង សម្រាប់ទទួលវត្ថុជាទាន ។

គ្រឿងតែង ៖ -មុខត្លុក ៖ ធ្វើពីឆ្អឹង ឫស្សីពាសក្រដាស ឬស្មាច់ ឬខ្មុក ។

-មកុដ ៖ គេធ្វើពី ក្រដាសលាបកាវ និងបិទ ឲ្យក្រាស់តម្រួត គ្នាទៅជារឹង គឺស្មាច់ ឬខ្មុក ហើយផាត់ពណ៌ ។

-ស្នែងប្រើស ៖ គេយកផ្តៅ មកព័ទ្ធធ្វើឆ្អឹង ហើយយកក្រដាស បិទពីក្រៅឲ្យក្រាស់ ព័ទ្ធឲ្យមានរាងដូចស្នែង ឬជួនកាលគេយក ស្នែងប្រើសមែនទែន មកស៊កភ្ជាប់នឹង ផ្តៅពាក់ឲ្យជាប់ នឹងក្បាលមនុស្សក៏មាន ។

-ស្នែងទន្សោង៖ ស្នែងទន្សោងគេធ្វើ ប្រហែលគ្នានឹង ស្នែងប្រើសដែរ គឺជួនគេយកស្នែង មែនទែនមកធ្វើ ជួនគេស្មាច់ ក្រដាសឲ្យក្រាស់ ។

-កន្ទុយក្ងោក ៖ យកកន្ទុយក្ងោក មែនទែនមកកាន់ ហើយកាច់កែឲ្យ មានសណ្ឋានដូច សត្វក្ងោកមែនទែន ។

-ក្រចក ៖ យកផ្តៅប្រវែង០,២០ម៉ែត្រ ទៅបិតចុងឲ្យស្រួច រោលភ្លើងពត់ឲ្យង ហើយយកអំបោះ ចងគល់ភ្ជាប់នឹងម្រាម៤ ឯមេដៃមិនពាក់ទេ ៕

ដកស្រង៉ពី៖ កោះសន្ដិភាព