Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ាត លីម៉េង ចាប់ផ្ដើមថតMV ទាក់ទងសម័យលង្វែកភ្លាម ក៏វិភាគលើសមត្ថភាព អៀង ចេនឡា

  • បោះពុម្ព

អ្នកដឹកនាំរឿងចាស់វស្សារបស់ផលិតកម្មTOWN គឺលោក វ៉ាត លីម៉េង មានគម្រោងប្ដូររសជាតិសម្ដែងលោក អៀង ចេនឡា ពីកំប្លែងដោយប្រើសំនួនវោហារចាក់ទឹកមិនលិច មកជាតារាសម្ដែងបែបម៉ឺងម៉ាត់ ឬស្រគត់ស្រគំវិញម្ដង។

អ្នកដឹកនាំរូបនេះ បានប្រាប់Sabay ក្នុងឱកាសដែលលោកបានចូលរួមក្នុងកម្មវិធីសម្ពោធគម្រោងលក់ផ្ទះលំហែមួយឈ្មោះ"មរតកបរសេដ្ឋ" កាលពីពេលថ្មីនេះថា ត្បិតលោក និងនាយចេនឡា មិនសូវបានជួបគ្នាទាំងក្នុង និងក្រៅការសម្ដែង ប៉ុន្ដែលោកយល់ថាក្រៅពីមានទេពកោសល្យខាងកំប្លែង នាយចេនឡា ក៏មានសមត្ថភាពខ្លាំងណាស់ដែរខាងសម្ដែងភាពយន្ដ ឬMV។

វ៉ាត លីម៉េង៖”ឮថាគាត់(ចេនឡា)ឈឺ! ខ្ញុំអាណិតគាត់…ធ្លាប់បាញ់លុយអីជួយគាត់ដែរ ហើយឆាប់ៗនេះខ្ញុំគ្រោងរួមការងារជាមួយគ្នា។ ខ្ញុំឃើញសមត្ថភាពគាត់គឺកំប្លែង តែសម្រាប់ខ្ញុំចង់ឲ្យគាត់ប្រើStye ផ្សេងក្រៅពីកំប្លែង”។ ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងលោក អៀង ចេនឡា ដើម្បីសាកសួរបន្ថែមលើការលើកឡើងរបស់អ្នកនិពន្ធ និងដឹកនាំសម្ដែងរបស់ផលិតកម្មTown នេះបាននៅឡើយទេ គិតត្រឹម៉ោង១០កន្លះ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ការប្រកាសជ្រើសរើសយកលោក អៀង ចេនឡា ដើម្បីសម្ដែងក្នុងMV ដែលនិពន្ធ និងដឹកនាំសម្ដែងដោយលោកផ្ទាល់នេះ គឺក្រោយពីលោកបញ្ជាក់ថា លោកកំពុងថតMV មួយដែលមាន៦វគ្គ ទាក់ទងនឹងប្រវត្ដិសាស្ដ្រខ្មែរ និងសៀម នាសម័យលង្វែក។ លោកថា MV នេះនឹងចាប់ផ្ដើមថតនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅដើមខែមករា ឆ្នាំ២០២២៕

ដកស្រង់ពី៖Sabay