Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស់ចម្ងល់! ឌុច លីដា បកស្រាយច្បាស់ៗក្រោយប្រិយមិត្តងឿងឆ្ងល់មិនដែលឃើញមុខស្វាមីនាង

  • បោះពុម្ព

មិនទុកឱ្យគ្រប់គ្នាងឿងឆ្ងល់យូរ តារាសម្ដែងស្រីឆ្នើម ឌុច លីដា ចេញមុខបកស្រាយច្បាស់ៗក្រោយប្រិយមិត្តជាច្រើនបានចោទសួរនាងថា ហេតុអ្វីបានជាមិនដែលឃើញថតរូបបង្ហោះជាមួយស្វាមី។

សម្លឹងឃើញសំនួរព្រោងព្រៀតពីប្រិយមិត្តសួររកស្វាមី ឌុច លីដា មិនបង្អង់យូរនាងចេញវីដេអូខ្លីនៅលើ បណ្ដាញសង្គម Tik Tok ផ្ទាល់ខ្លួនជម្រះមន្ទិលមហាជន ដោយនាងបានបកស្រាយយ៉ាងច្បាស់ៗថា ជារឿងធម្មតាមនុស្សប្រុសជាពិសេសស្វាមីរបស់នាងមិនចូលចិត្តរឿងថតរញ៉េរញ៉ៃដូចមនុស្សស្រីនោះទេ។

លីដា បន្តថាទំានាក់ទំនងជាស្វាមីភរិយានឹងគ្នាគឺនាងគ្មានអ្វីត្រូវលាក់បាំងនោះទេគ្រាន់តែស្វាមីមិនចូលចិត្តថត ហើយគ្រួសារនាងតែងតែធ្វើដំណើរកម្សាន្ដ ឬទៅញុំាអាហារជុំគ្នាធម្មតា។ ឌុច លីដា បកស្រាយយ៉ាងដូច្នេះថា៖”ស្វាមីខ្ញុំមិនសូវជាចូលចិត្តថតរូបអីដូចខ្ញុំជាមនុស្សស្រីនោះទេ ក្នុងទូរស័ព្ទគាត់មានតែរូបការងារហើយមែនមានន័យថាខ្ញុំចង់លាក់បាំងអីទេ គឺពួកខ្ញុំដើរហើរទៅណា មកណាជាមួយគ្នាធម្មតា តែធ្វើម៉េចបើនិស្ស័យមនុស្សមិនចូលចិត្តថត”។

យ៉ាងណាមិញតារាស្រីឆ្នើមកម្ពុជារូបនេះហាក់ស្ងប់ស្ងាត់ពីសិល្បៈ ចាប់តាំងពីនាងមានកូនមកម្ល៉េះ ប៉ុន្តែ បើក្រឡេកទៅមើលជីវិតឯកជនវិញនាងនៅតែបន្តសកម្មភាពជារឿយៗលើបណ្ដាញសង្គមនានា៕

ដកស្រង់ពី៖Sabay