Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងមួយក្បាច់នេះ ផ្ទេរប្រាក់ឆ្លងធនាគារ អត់កាត់សេវាមួយសេន

  • បោះពុម្ព

ការផ្ទេរប្រាក់ឆ្លងពីធនាគារមួយទៅកាន់ធនាគារ ពិតណាស់គឺជៀសមិនផុតពីការកាត់ថ្លៃសេវានោះទេ ប៉ុន្ដែតិចនិកមួយក្បាច់នេះ អាចឱ្យអ្នកចំណេញលុយ ដោយមិនអស់ថ្លៃសេវាមួយសេននោះទេ។

ដើម្បីផ្ទេរប្រាក់ដោយមិនគិតថ្លៃសេវា អ្នកចាំបាច់ត្រូវមានគណនី បាគង (Bakong) មួយជាមុនសិន ដើម្បីជាចំណុចកណ្ដាល។ យើងសូមលើកឧទារណ៍ផ្ទាល់តែម្ដង គឺការផ្ទេរប្រាក់ពីគណនី របស់ធនាគារ ABA ទៅកាន់គណនី របស់ធនាគារ Acleda។

គឺអ្នកចាំបាច់ត្រូវផ្ទេរប្រាក់ពី គណនី ABA ទៅគណនីបាគងជាមុនសិន បន្ទាប់មកសឹមផ្ញើប្រាក់ទៅកាន់ គណនី Acleda។ រីឯចំនួនទឹកប្រាក់ត្រូវផ្ទេរ ចំបាច់ត្រូវស្មើឬក្រោម ៥០ដុល្លារ ទើបប្រព័ន្ធមិនកាត់ថ្លៃសេវា។

របៀបផ្ទេរប្រាក់ពី ABA ទៅ Acleda ដោយមិនគិតថ្លៃសេវា តាម២ដំណាក់កាល៖

ទី១៖ បើកកម្មវិធី ABA Mobile > Transfers > Transfer to Local Banks & Wallets > Bakong – Send to Wallet បន្ទាប់មកជ្រើសរើសយកគណីរបស់អ្នក វាយគណនីបាគងចូល ជ្រើសរើសប្រភេទក្រដាសប្រាក់ និងវាបញ្ចូលទឹកបញ្ចូលទឹកប្រាក់ស្មើឬក្រោម ៥០ដុល្លារ/២០ម៉ឺនរៀល រួចចុច Transfer និង Confirm ជាការស្រេច។

ទី២៖ បើកកម្មវិធី Bakong > Deposit / ដាក់ប្រាក់ > Acleda Bank > វាបញ្ចូលគណនី និងបញ្ចូលចំនួនទឹកប្រាក់ដោយមិនកំណត់ រួចចុច Send ជាការស្រេច។ ដូចនេះ គណនី Acleda របស់អ្នកនឹងអាចទទួលបានការផ្ទេរប្រាក់ដោយមិនចំណាយទៅលើថ្លៃសេវា។

ប៉ុន្ដែយ៉ាងណា បើសិនជាអ្នកត្រូវការផ្ទេរប្រាក់ក្នុងចំនួនច្រើន វាទាមទារឱ្យអ្នកអនុវត្តតាមវិធីខាងលើច្រើនដង ដូចនេះអ្នកអាចជ្រើសរើសបាន ថាតើគួរផ្ទេរប្រាក់ដោយវិធីច្រើនដងមិនគិតថ្លៃសេវា ឬផ្ទេរប្រាក់ដោយកាត់ថ្លៃសេវាប៉ុន្ដែផ្ញើតែម្ដងរួចរាល់ដោយវិធីងាយស្រួល៕

ដកស្រង់ពី៖sabay