Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមអ្នកឧបត្ថម្ភ សម្រុកគាំទ្រមហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីជួយស្តារវិស័យទេសចរណ៍ខេត្តសៀមរាបឡើងវិញ

  • បោះពុម្ព

ក្រុមហ៊ុនក្នុងស្រុកជាច្រើន កំពុងរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តសៀមរាប ក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះ ត្រូវការជំនួយយ៉ាងខ្លាំង ដែលការគាំទ្រទាំងនេះធ្វើឡើង តាមរយៈការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នឹងរៀបចំធ្វើឡើងក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពនេះ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. មានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២០-២០២២។

ក្រុមហ៊ុននិងស្ថាប័នដែលផ្តល់ការគាំទ្រដល់ព្រឹត្តិការណ៍នេះ ក្នុងនាមជាអ្នកឧបត្ថម្ភ រួមមានធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស មូលនិធិវប្បធម៌និងទេសចរណ៍ Chengdu និងសហភាពអឺរ៉ុប។ ក្រុមហ៊ុន និងស្ថាប័ន ដែលចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពនេះ កំពុងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងរូបភាពជាការឧបត្ថម្ភ។

រីឯក្រុមហ៊ុននិងស្ថាប័នផ្សេងទៀតកំពុងពិចារណាអំពីរបៀបដែលពួកគេអាចជួយបាន។ លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តរជាតិអង្គរ បានថ្លែងថា “យើងទាំងអស់គ្នាដឹងហើយថា ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខេត្តសៀមរាបបានទទួលរងគ្រោះយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជួយដល់ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដឹងគុណដ៏សាកសមដល់កេរ្តិ៍មរតកវប្បធម៌របស់កម្ពុជា និងទស្សនីយភាពសិល្បៈក្នុងស្រុកផងដែរក្នុងពេលមួយដែលកម្ពុជាបានក្លាយជាប្រធានអាស៊ាន ហើយខេត្តសៀមរាបបានក្លាយជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ ២០២០-២០២២”។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បករ សិល្បការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះ គឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer & Readers Festival Hub ហើយនឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងល្ខោនខោលផងដែរ។

លោក Aaron Carpene បានបន្ថែមថា “យើងសង្ឃឹមថា មហោស្រពសិល្បៈអន្តរជាតិឆ្នាំ២០២១នេះ នឹងជួយជំរុញភ្ញៀវទេសចរឱ្យវិលមកទស្សនាខេត្តសៀមរាបឡើងវិញ។ ដូច្នេះ ក្រុមហ៊ុនដែលគាំទ្រព្រឹត្តិការណ៍នេះនឹងមានន័យថាក៏កំពុងគាំទ្រដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាឱ្យវិលមករកភាពធម្មតា និងស្ទុះងើបឡើងវិញពីការរាតត្បាតជំងឺកូវីដវិញផងដែរ”។

មហោស្រពសិល្បៈអន្តរជាតិឆ្នាំ ២០២១ នឹងប្រព្រឹត្តឡើងនៅទីកន្លែងផ្សេងៗក្នុងខេត្តសៀមរាប នៅឧទ្យានអង្គរ និងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១។ នៅថ្ងៃសុក្រ ទី ១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធនៅមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា ដើម្បីចាប់ផ្តើមបើកដំណើរការមហោស្រពសិល្បៈអន្តរជាតិឆ្នាំ ២០២១។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ សូមទាក់ទងមកកាន់ក្រុមការងារមហោស្រពសិល្បៈអន្តរជាតិអង្គរតាមរយៈអ៉ីមែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.facebook.com/AIFA2021Festival៕

ដកស្រង់ពី៖កម្ពុជាថ្មី