Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជឿថាស្រីៗអីចឹងហើយ មើលទូដាក់ស្បែកជើង និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី ឡើងដូចហាង

  • បោះពុម្ព

អ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើលក្រោយពីឃើញទូដាក់សម្លៀកបំពាក់ ស្បែកជើង និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី ដែលគេកម្រឃើញ ហើយបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបើកភ្នែកធំៗ ដោយសារតែពួកគេស្មានថាអ្នកមេម៉ាយចាយរាងរូបនេះ បើកហាងថ្មីមួយទៀតបន្ថែមពីលើអាជីពសិល្បៈ ព្រោះមើលទៅការតុបតែងស្រស់មិនចាញ់ហាងធំៗមួយចំនួនក្នុងផ្សារទំនើប។

ប៉ុន្តែតាមពិត គឺមិនមែនទេ អ្នកមេម៉ាយ បានបញ្ជាក់ថា ទាំងនេះគឺជារបស់ទ្រព្យផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះ។ សុខ សោម៉ាវត្ដី ឲ្យដឹងថា" ទូដាក់ស្បែកជើង ខោអាវ និងកាបូបហ្នឹងមិនមែនដាក់លក់ទេបង គ្រាន់តែថាខ្ញុំរៀបចំធ្វើដាក់វាឲ្យស្អាតមានសណ្ដាប់ធ្នាប់ ហើយរបស់ទាំងហ្នឹងខ្ញុំស្រឡាញ់។

ឯតម្លៃវិញក៏ថ្លៃដែរទើបខ្ញុំប្រយ័ត្នប្រយែង"។ នេះមិនមែនជាលើកទី១ និងមិនមែនជារឿងប្លែកជាងគេនោះទេ ក្នុងចង្កោមនារី ពិសេសសិល្បការិនីល្បីៗបែបនេះ ដែលពួកគេរមែងមានរបស់ប្រើប្រាស់ច្រើនហូរហៀដូច្នេះ។ គេនៅចាំបានថា កន្លងទៅ សុគន្ធ កញ្ញា និងសុគន្ធ និសា ក៏មានកាបូបប្រើថ្លៃៗ និងស្បែកជើង រាប់សិបគូដូចគ្នានេះដែរ៕

ដកស្រង់ពី៖Sabay