Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងៗវ័យស្របាលគ្នាពេញទារលុយម្ដាយចាយតែ ម៉ានីកា សម្ញែងរថយន្ដថ្មីដែលជាញើសឈាមផ្ទាល់ខ្លួន!

  • បោះពុម្ព

អាចនិយាយបានថានាងតូច ម៉ានីកា ជាសិល្បការិនីរលកក្រោយមួយរូបដែលមានវ័យក្មេងខ្ចីបំផុត ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនតាមរយៈស្នាដៃសម្ដែងជាច្រើនក្នុងរឿងភាគខ្មែរ ដែលផ្ដល់ឱកាសឱ្យនាងមានលទ្ធភាពរកប្រាក់រាប់ពាន់ដុល្លារតាំងពីក្មេងវ័យបែបនេះ។

ជាទូទៅក្មេងៗនៅវ័យស្របាលគ្នានឹង ម៉ានីកា កំពុងពេញលាដៃសុំលុយម្ដាយទិញរបស់របសលេង ឬអាហារញុំាផ្សេងៗ ប៉ុន្តែបើក្រឡេងមកមើលនាងតូចនេះវិញគឺនាងមានសមត្ថភាពអាចរកលុយខ្លួន ឯងតាំងពីវ័យប៉ុននេះទៅហើយ។

មិនតែប៉ុណ្ណោះនាងតូចគួរឱ្យស្រលាញ់រូបនេះ ថែមទាំងមានលទ្ធភាព ទិញរថយន្ដផ្ទាល់ខ្លួនទៀតផង។ ដោយកាលពីថ្មីៗនេះ ម៉ានីកា ទើបតែសម្ញែងរថយន្ដថ្មីរបស់នាងនៅលើបណ្ដាញសង្គម ដែលរថយន្ដថ្មីនេះមានស្លាកលេខឈ្មោះនាងផ្ទាល់តែម្ដង ជាហេតុធ្វើឱ្យគ្រប់គ្នាស្ញើចសរសើនាងយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់នាង។

យ៉ាងណាមិញដោយផ្អែកលើសមត្ថភាព ទេពកោសល្យប៉ិនប្រសប់របស់នាង ម៉ានីកា ធ្លាប់ត្រូវបាន អ្នកស្រី ទូច បុផ្ផា បានលើកឡើងថាតារាសម្ដែងវ័យក្មេងរូបនេះអាចក្លាយជាតារាសម្ដែងឆ្នើមប្រចាំ ទ្វីបអាស៊ីនៅ ៤ទៅ៥ឆ្នាំខាងមុខទៀត។

រម្លឹកផងដែរថា ម៉ានីកា អាចប្រើវ័យ៤ឆ្នាំរបស់នាង ឆក់បេះដូងអ្នកគាំទ្រ ហើយត្រូវបានមហាជនផ្ទុះ ស្គាល់នាងយ៉ាងច្រើនតាមរយៈវីដេអូចម្រៀងរបស់នាង នឹងវីដេអូសម្ដែងឃ្យូតជាច្រើនផងដែរ។ រហូតនាងតូចមានឳកាសអាចបម្លាស់ខ្លួនចាប់អាជីពជាតារាសម្ដែងប្រកបដោយសមត្ថភាពដែលធ្វើ ឱ្យទស្សនិជនស្គាល់កាន់តែខ្លាំងឡើងនៅក្នុងរឿង "អ្នកម៉ាក់វ័យក្មេង” ជាតួអង្គឈ្មោះ នីរ័ត្ន៕

ដកស្រង់ពី៖Sabay