Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទប់លែងឈ្នះ! អ្នករៀបចំកម្មវិធី MGI 2021 គម្រាមដាក់ពាក្យប្ដឹងទៅកាន់ជនណារិះគន់ម្ចាស់មកុដវៀតណាម

  • បោះពុម្ព

លោក Nawat ដែលត្រូវបានគេស្គាល់ថាជាអ្នករៀបចំកម្មវិធី Miss Grand International ២០២១ គំរាមប្ដឹងទៅកាន់ជនណាម្នាក់ដែលធ្វើការរិះគន់អាក្រក់ៗទៅកាន់ម្ចាស់មកុដវៀតណាម MGI ២០២១ បន្ទាប់ពីសម្លឹងឃើញមានអ្នករិះគន់ច្រើនពេក។

មួយរយៈនេះនៅលើបណ្ដាញសង្គមជាច្រើនបានគ្របដណ្ដប់ស្ទើរទាំងស្រុងជុំវិញរឿងបវរកញ្ញាវៀតណាម Miss Grand International ២០២១ រងការរិះគន់យ៉ាងទក់សាច់ពីមហាជន។ ភ្លាមៗក្រោយឃើញ សកម្មភាពអវិជ្ជមានបែបនេះច្រើនពេក ស្រាប់តែអ្នករៀបចំកម្មវិធី Miss Grand Internal លោក Nawat ចេញមុខការពារដោយបានលើកឡើងថាលោកនឹងប្រមូលភស្ដុតាងឱ្យបានច្រើន ហើយដាក់ពាក្យប្ដឹង ទៅកាន់ជនណាម្នាក់ដែលហ៊ានរិះគន់មិនល្អចំពោះ Nguyen Thuc Thuy Tien។

ក្នុងនោះអ្នករៀបចំកម្មវិធី MGI ២០២១រូបនេះក៏បានលើកឡើងពីម្ចាស់មកុដវៀតណាម Nguyen Thuc Thuy Tien ថានាងពិតជាមានសមត្ថភាពល្អគ្រប់គ្រាន់ដែលស័ក្ដិសមទទួលមកុដក្លាយជាបវរកញ្ញា MGI ប្រចាំឆ្នាំ២០២១នេះ។

លើសពីនេះលោកបានបន្ថែមថាគ្រប់ឃ្លាដែល Nguyen Thuc Thuy Tien បានឆ្លើយក្នុងការប្រកួតផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍ គឺចម្លើយនាងពីដើមដល់ចប់សុទ្ធតែមានអត្ថន័យល្អ ហើយនាងធ្វើបានល្អខ្លាំងបំផុត ដូច្នេះពុំមានរឿងអ្វីត្រូវឈ្លោះប្រកែក ឬរិះគន់អាក្រក់លើរូបនាងឡើយ៕

ដកស្រង់ពី៖Sabay