បណ្តាញសង្គម

LG G4 នឹង​លេច​រូប​នៅ​ចុង​ខែមេសា

យោងតាម ប្រភពព័ត៌មាន Industry Source ឱ្យដឹងថា ស្មាតហ្វូនស៊េរី ចុងក្រោយរបស់ ក្រុមហ៊ុន LG នឹងលេចរូបរាង នៅចុងខែមេសា ២០១៥ ព្រមទាំងដាក់លក់ ជាផ្លូវការនៅប៉ុន្មាន សប្តាហ៍បន្ទាប់ ។ លក្ខណៈពិសេស LG G4 គឺទំហំ៥.៣អីុញ អេក្រង់ប្រភេទ True HD-IPS + LCD។ RAM ៤ជីហ្គាបៃ CPU Quad-Core ល្បឿន១.២ជីហ្គាហឺត ។

កាមេរ៉ាមុខ ៥មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ ១៦មេហ្គាភិចស៊ែល ។ ស្មាតហ្វូន LG G4 ដំណើរការដោយ ប្រព័ន្ធប្រត្តិបត្តិការ Android OS Lollipop 5.0 ។ ពេលបណ្តោះ អាសន្ននេះពុំមាន ព័ត៌មានអះអាង បញ្ជាក់ពីតម្លៃនោះទេ តែស្មាតហ្វូន ជំនាន់មុន LG G3 មានតម្លៃ ២៨១ដុល្លារ ៕

ដកស្រង់ពី ៖កោះសន្ដិភាព