បណ្តាញសង្គម

Lumia លក់​បាន 8,6​លាន​គ្រឿង​នៅ​ដើមឆ្នាំ​2015

ក្រុមហ៊ុន Microsoft បានប្រកាសការ លក់ដាច់ស្មាតហ្វូនប្រភេទ Lumia នៅដើមឆ្នាំ២០១៥ ដែលបញ្ចប់ កាលពីថ្ងៃទី៣១ មីនា ២០១៥ បានចំនួន ៨,៦លានគ្រឿង ដែលតួលេខនេះ បង្ហាញពីការកើនឡើង ប្រមាណជា១៨ភាគរយបន្ថែមទៀត។

រីឯប្រាក់ចំណេញវិញ គឺទទួលបាន១,៤ពាន់លានដុល្លារ ។ ក្រុមហ៊ុន Microsoft អះអាងថា ស្មាតហ្វូន Lumia បច្ចុប្បន្នកំពុងទទួលបាន ការប្រើប្រាស់ពាស ពេញពិភពលោក ខណៈពេលដែលយុវវ័យ ចូលចិត្តប្រើទូរស័ព្ទ Windows Phone ។ ជាមួយគ្នានេះដែរ ទីផ្សារស្មាតហ្វូន Lumia ក្នុងប្រទេសកម្ពុជា ក៏ទទួលបានការពេញនិយម ពីអ្នកប្រើប្រាស់យ៉ាង មានសន្ទុះផងដែរ ពោលគឺពួកគេ ប្រើហេតុផលថា Lumia គឺជាជម្រើសទី១។

ក្រៅពីនេះស្មាតហ្វូន Lumia រចនាឡើងមានទម្ងន់ស្រាល និងមានតម្លៃថោក ជាងស្មាតហ្វូនដទៃទៀត ៕

ដកស្រង់ពី៖ កោះសន្ដិភាព