Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple Watch លក់​នៅ​វៀតណាម​1​ពាន់​ដុល្លារ

  • បោះពុម្ព

ទីបំផុត នាឡិកាអេឡិចត្រូនិក ឬ Apple Watch របស់ក្រុមហ៊ុន Apple បានចរាចរ លើទីផ្សារហើយ ។ ដោយឡែកការបង្ហាញ វត្តមានលើទីផ្សារ ក្នុងប្រទេសវៀតណាម កាលពីពេល ថ្មីៗនេះ ធ្វើឱ្យ អតិជនរបស់ខ្លួនពុះកញ្ជ្រោលបញ្ជាទិញ យ៉ាងសម្បើម ពោលគឺចាប់ពីតម្លៃ ប្រមាណ១ពាន់ដុល្លារ សម្រាប់ម៉ូដែលស្រោបមាស ។

ក្រុមហ៊ុន Apple បានដាក់លក់ Apple Watch របស់ខ្លួនជាផ្លូវការ ទូទាំងពិភពលោក នៅលើវេបសាយរបស់ខ្លួន ដោយមិនបានឱ្យ អតិថិជននាំគ្នាទៅតម្រង់ជួរ ស្អេកស្កះពេញមុខ ហាងទៀតទេ ។ ដូចដែលបានចុះផ្សាយកន្លងមកថា តម្លៃលក់ Apple Watch នៅលើអនឡាញ ចាប់ពី៣៤៩ដុល្លារ (សម្រាប់ម៉ូដែល Apple Watch Sport) តម្លៃជាង១ម៉ឺនដុល្លារ សម្រាប់ Apple Watch Edition ។ បើតាមការដាក់ ឱ្យបញ្ជាទិញ Apple Watch តាមអនឡាញ ពីថ្ងៃទី១០ មេសា ២០១៥ ឃើញថា មានសន្ទុះយ៉ាងខ្លាំងតែ Apple ពុំបានចេញតួលេខ ជាក់លាក់ណាមួយ ពីចំនួនដែលបាន បញ្ជាទិញនោះទេ ។

យ៉ាងណាក៏ដោយ ក្រៅពីការលក់លើអនឡាញ មានហាងទំនើបមួយ ចំនួនប៉ុណ្ណោះដែលអាច ដាក់លក់រាយ Apple Watch ក្នុងចំនួនតិចតួច មានដូចជា Dover Street Market នៅតូក្យូ និងក្រុងឡុងដ៍, Corner ក្នុងទីក្រុងប៊ែរឡាំង និង Maxfield នៅ Los Angeles ។ បើតាមការព្យាករ របស់អ្នកជំនាញ របស់ក្រុមហ៊ុន FBR Capital Markets លោក Daniel Ives ឱ្យដឹងថា នៅសប្តាហ៍នេះ Apple Watch នឹងលក់បានដល់ទៅ២០លានគ្រឿងឯណោះ ៕

ដកស្រង់ពី៖ កោះសន្ដិភាព