Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន​ Huawei​​បញ្ចេញ​ស្មាត​ហ្វូន​ Honor 4C​ តម្លៃ​ថោក​ លក់​តាម​អន​ឡាញ

  • បោះពុម្ព

ក្រុមហ៊ុន បច្ចេកវិទ្យា Huawei Technologies Co,. Ltd នៅថ្ងៃអង្គារ ទី២៨ ខែមេសា បានបញ្ចេញស្មាតហ្វូន Honor 4C ដែលជាការប៉ុនប៉ង ចុងក្រោយបំផុតរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ដើម្បីទទួលបាននូវចំណែកទីផ្សារ នៅក្នុងការប្រកួតប្រជែង ទូរស័ព្ទជាមួយគូប្រឆាំង ក្នុងស្រុកដូចជា ក្រុមហ៊ុន Xiaomi Inc ជាដើម។

ទូរស័ព្ទនេះមាន ទំហំ៥អីុង ធំជាង iPhone 6 បន្ដិចនិងមានទំហំ ដូចគ្នាស្មាតហ្វូន Mi4 របស់ Xiaomi និងចាប់ផ្ដើម ក្នុងតម្លៃ៧៩៩យ័ន (១២៩ដុល្លារ)។ បើប្រៀបធៀបជាមួយ iPhone 6 នោះ iPhone 6 ចាប់ផ្ដើមក្នុងតម្លៃប្រហែល៧៥០ដុល្លារ ចំណែក Mi 4 ចាប់ផ្ដើមក្នុងតម្លៃ២៥០ដុល្លារ។ ដើម្បីកាត់បន្ថយ តម្លៃរកទីផ្សារ Honor 4C នឹងត្រូវបានលក់ជា ដំបូងតាមអនឡាញ តាមរយៈហាងទាំងឡាយ រួមទាំង Alibaba Group Ltd's Tmall នោះផង។

លោក George Zhao នាយកទីផ្សាររបស់ Huawei បាននិយាយប្រាប់ សន្និសីទ Global Mobile Internet នៅទីក្រុងប៉េកាំងដូច្នេះ។ លោក Zhao និងលោក Jeff Zhang អនុប្រធានក្រុមហ៊ុន Alibaba ក៏បាននិយាយផងដែរថា ការបញ្ចេញស្មាតហ្វូន នេះត្រូវបានធ្វើឡើង ជួនគ្នាជាមួយកម្រិត ថ្មីមួយនៃទំនាក់ទំនង សាជីវកម្មរវាង ក្រុមហ៊ុនទាំងពីរ។ ពួកគេមិនព្រមផ្ដល់ នូវភាពលម្អិតនោះទេ។ បង្កើតឡើងដោយ Huawei មិនដល់ជាង២ឆ្នាំមុននេះ ជាអង្គភាពឯករាជ្យ ដ៏ធំមួយនោះ Honor បានបញ្ចេញស្មាតហ្វូន តម្លៃថោកជាច្រើន ដែលនៅក្នុងនោះដូចជា Xiaomi ដែរ ខ្លួនបានលក់ស្ទើរ តែផ្ដាច់មុខតាមអនឡាញ។

Huawei បាននិយាយថា ខ្លួនបានលក់ទូរស័ព្ទ Honor បានជាង២០លានគ្រឿង កាលពីឆ្នាំទៅ គឺជិត១ភាគ៣នៃទូរស័ព្ទ Xiaomi ៦០លានគ្រឿង ដែលបានលក់នៅក្នុង រយៈពេលដូចគ្នា។ Huawei ដែលក៏ជាអ្នកផលិតដ៏ធំបំផុតមួយរបស់ ពិភពលោកនូវសម្ភារៈ បណ្ដាញទូរគមនាគមន៍នោះ ស្ថិតនៅក្នុងលំដាប់ទី៤ នៃការលក់ស្មាតហ្វូននៅលើពិភពលោកកាលពីឆ្នាំទៅ ដោយបានដឹកបញ្ជូនតាមនាវាចំនួន៦៨លានគ្រឿង និងបានទទួលចំណែកខ្លួនចំនួន ៥.៥ភាគរយ នៅលើទីផ្សារ។ នេះបើយោងទៅតាម ការស្រាវជ្រាវរបស់ក្រុម Gartner បានឲ្យដឹង៕

ដកស្រង់ពី៖ កម្ពុជាថ្មី