បណ្តាញសង្គម

វិធី​ប្រើប្រាស់​ប្រព័ន្ធ​Bluetooth​ក្នុង​រថយន្ត​Range Rover សេ​រ៊ី​ថ្មី

គ្រប់ម៉ូដែល ស៊េរីថ្មីរបស់ Range Rover មានបំពាក់មកជាមួយដោយឧបករណ៍ដែល មានសមត្ថភាពអាច ប្រើប្រាស់បណ្តាញ Bluetooth បាន ។ Bluetooth ក្នុងរថយន្តវាប្រតិបត្តិការ ដោយប្រព័ន្ធ Sync ដែលអាចភ្ជាប់ Bluetooth ពីទូរស័ព្ទដៃជាមួយនឹង Bluetooth របស់ Rang Rover ។ នៅពេលដែល អ្នកហៅឬទទួលទូរស័ព្ទ ស្តាប់ឮនិងនិយាយសន្ទនា តាមរយៈប្រព័ន្ធបំពងសំទ្បេង (Speaker) ក្នុងរថយន្តបាន ។

ព័ត៌មានពី អត្តសញ្ញាណ (ID) របស់អ្នកហៅទូរស័ព្ទ ចូលមកត្រូវបានលោតបង្ហាញ នៅលើអេក្រង់តាប់ទ្បូរថយន្ត ហើយអ្នកអាច ហៅទូរស័ព្ទចេញ ឬក៏ទទួលដោយ ប្រើប្រាស់ប៊ូតុង ដែលស្ថិតនៅលើ ចង្កូតរថយន្ត ដោយពុំចាំបាច់ពន្លែង ដៃចង្កូតចោលទ្បើយ ។

សេចក្តីណែនាំពីវិធី ប្រើប្រាស់ប្រព័ន្ធ Bluetooth ក្នុងរថយន្ត Range Rover ៖

១-ដាក់ភ្ជាប់ទូរស័ព្ទ អ្នកឱ្យស្គាល់ជាមួយ រថយន្ត Range Rover នោះដោយបើក Locate mode នៃគ្រឿងទទួលទាំងពីរ ហើយទុកឱ្យវាស្គាល់គ្នា ។

២-ធ្វើការហៅ ទូរស័ព្ទចេញដោយចុចប៊ូតុង នៅលើដៃចង្កូតរថយន្ត ដែលមានសញ្ញារូបទូរស័ព្ទ នោះរថយន្តនឹងនិយាយថា «Phone» លេខប៉ុន្មានដែល អ្នកហៅចេញ ហើយបញ្ចូលលេខ ឬឈ្មោះអ្នកដែល ចង់ហៅទូរស័ព្ទចេញទៅនោះ។ ប្រសិនបើមនុស្ស ដែលអ្នកចង់ហៅចេញ ទៅតម្រូវឱ្យចុចលេខ ព្រោះពុំមានក្នុងបញ្ចី ដែលថតទុកអ្នកចាំបាច់ ត្រូវតែនិយាយថា «Area Code» ហើយនឹងលេខទូរស័ព្ទតែម្តង ។

៣-ផ្តាច់ការហៅចេញ ដោយធ្វើទ្បើងនៅពេល អ្នកចុចលើការគ្រប់គ្រង ចង្កូតម្តងទៀតជាមួយ នឹងរូបទូរស័ព្ទនៅលើនោះ ។

៤-ឆ្លើយតប នឹងការហៅចេញ(សន្ទនា) ដោយដំបូងទ្បើយ ក្រទ្បេកមើលទៅលើ ID អ្នកហៅចូល លើអេក្រង់តាប់ទ្បូ ។ នៅពេលអ្នកសម្រេច ចិត្តឆ្លើយតប ឬលើកទូរស័ព្ទចុចប៊ូតុង លើចង្កូតដែល មានសញ្ញារូបទូរស័ព្ទលើនោះ ជាការស្រេច ៕

 

 

 

ដកស្រង់ពី៖ កោះសន្តិភាព