បណ្តាញសង្គម

ចំណាយពេលជាង១ ទសវត្សរ៍ លុយជាង ១សែនដុល្លារ ស្រាវជ្រាវ និងផលិតជីធម្មជាតិ តាមក្តីស្រមៃ , អាចផលិត បានហើយ អត់ទុន ផលិតលក់

ភ្នំពេញ៖ ដើម្បីសម្រេច តាមក្តីស្រមៃ និងបំណងប្រាថ្នា បានជំរុញឲ្យ បុរសវ័យ ៤០ប្លាយម្នាក់ សុខចិត្តចំណាយ ពេលវេលាជាង ១ទសវត្សន៍ និង លុយជាង ១សែនដុល្លារអាមរិក ស្រាវជ្រាវផលិតជីធម្មជាតិ ឲ្យខាងតែបាន ។

នៅពេលដែលជី ផលិត បានហើយបុរស ខាងលើនៅតែ មិនអាចសម្រេច បំណងប្រាថ្នា របស់ខ្លួនបានទៀត ដោយសារ តែគ្មានលទ្ធភាព ដើម្បីអាចផលិត ចែកចាយ ឲ្យប្រជាកសិករកម្ពុជា ប្រើប្រាស់ព្រោះ តែខ្វះខាតថវិកា ។

លោក ហៀង សំណាង អាយុ ៤៦ឆ្នាំ រស់នៅក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលអះអាងថា ខ្លួនបានចំណាយ ពេលជាង ១០ឆ្នាំ និងលុយជាង ១០ម៉ឺនដុល្លារ បានធ្វើដំណើរ មកដល់ទីស្នាក់ការ សុំឲ្យជួយចុះផ្សាយ ព័ត៌មានរបស់ខ្លួន ក្រែងរកបាន អ្នកចង់សហការ រកស៊ីផលិតជី ធម្មជាតិ ជាមួយខ្លួន ។

លោក ហៀង សំណាង បានរៀបរាប់ពី ដំណើរដើមទង នៃការស្រាវជា្រវ ផលិតជីធម្មជាតិថា ខ្លួនបានស្រាវជ្រាវ ផលិតជី បានសម្រេចតាមបំណង នៅក្នុងឆ្នាំ២០១១ ហើយពេលនោះលោក ក៏បានផលិត លក់ឲ្យប្រជាពលរដ្ឋ រស់នៅខេត្ត សៀមរាប និងបាត់ដំបង ១ថ្ងៃ ផលិតបាន ១តោន ដោយយកទៅប្រើ ជាមួយដំណាំស្រូវ និងដំណាំក្រូច ។ ផលិតបានតែជាង ១០០តោនប៉ុណ្ណោះ លទ្ធភាព នៃការផលិត របស់គាត់លែង មានតទៅទៀត ដោយសារតែ កសិករពួកគាត់ត្រូវ ការសេវាជំពាក់ ពេញ ១រដូវ កាល បានសេចក្តីថា កសិករ ទិញនៅពេលបង្ក បង្កើនផល ដល់ពេលប្រមូលផល ទើបបង្វឹលលុយឲ្យវិញ ។

ដូច្នេះ ទើបលោកជួប បញ្ហាហិរញ្ញវត្ថុ មិនអាចស៊ូផលិត តទៅទៀតបាន ។ ក្នុងទឹកមុខប្រកប ដោយក្តីមហិច្ឆិតា លោក ហៀង សំណាង បានរៀបរាប់បន្តថា ជីធម្មជាតិ ដែលខ្លួនអាចផលិត គឺវត្ថុធាតុដើម បានពីកាកសំណល់ ប្រើប្រាស់ប្រចាំថ្ងៃ ។ វត្ថុធាតុដើម សំខាន់ៗមួយចំនួនរួម លាមកសត្វ ឆ្អឹងសត្វ ល្បាប់សមុទ្រ ផេះអង្កាម សំណល់មច្ឆា សំណល់ស្រាបៀរ និង សំណល់រោងចក្រ ដំឡូងមីជាដើម ។

ការផលិតជីធម្មជាតិ លោក សំណាង អាចផលិតបាន ជីធម្មជាតិបាន ៣ប្រភេទ ៖ ទី១ជីធម្មជាតិគ្រាប់ ចែកចេញជា ២គ្រាប់ វែង និងគ្រាប់មូល ។ ទី២ ជីធម្មជាតិម្សៅ និង ទី៣ ជីធម្មជាតិទឹក។ លោកបន្តថាទៀតថា ជីដែលខ្លួនផលិត មានកម្រិតNPK ប្រមាណជាង ១០ភាគរយ ដែលជី នាំចូលពីបរទេសមានកម្រិត NPK តែប្រមាណជាង ៧ភាគរយប៉ុណ្ណោះ ដែលកម្រិតនេះ ត្រូវបានក្រសួង កសិកម្ម ចុះពនិត្យ និងវាយតម្លៃ មាននគុណភាព អាចទទួលយកបាន ។

លោក សំណាង បន្ថែមទៀតថា «ខ្ញុំឃើញថា ការស្រាវជ្រាវ រកឃើញនេះ មានតម្លៃ ខ្ពស់ណាស់ ។ ខ្ញុំមិនចង់ឲ្យការ ខិតខំរបស់ខ្ញុំជាង ១ទសវត្សរ៍នេះ វាក្លាយជាអាសបង់នោះទេ ដូច្នេះហើយទើប ស្វែងរកគាំទ្រ ពីដៃគូសហការ ដើម្បីផលិត ជីធម្មជាតិ ដែលជួយទាំង បរិស្ថាន ទាំងសុខភាព របស់ប្រជាពលរដ្ឋយើង » ។

… ខ្ញុំមិនអាចរត់រួច ដោយសារតែ បងប្អូនកសិករ ដែលទិញជីរបស់ខ្ញុំ នៅបាត់ដំបង និង សៀមរាប ត្រូវការជំពាក់មួយរដូវ (៦ខែ) ដូចនេះ ធ្វើឲ្យបញ្ហា លុយបង្វឹលមិនមាន ក៏ផ្អាករហូតដល់ពេលនេះ» ។ ពាក់ព័ន្ធ នឹងការស្វែង រកដំណោះស្រាយ ហិរញ្ញវត្ថុនេះ បុរសមានកូនពីរនាក់ និងប្រពន្ធដែលមាន ជំងឺធ្ងន់ធ្ងរ បន្ថែមទៀតថា ខ្លួនធ្លាប់បានស្វែងរក ការខ្ចីពីធនាគារ ក៏ដូចជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដែរ តែគ្មានកន្លែងណា ឲ្យលោកខ្ចីឡើយ បើទោះបីសម្ភារៈ និងវត្ថុធាតុដើមរបស់ខ្លួន ដែលផលិត ជីមានតម្លៃដល់ ៣ម៉ឺនដុល្លារ សុំខ្ចីពីគេតែ ១ម៉ឺនដុល្លារ ក៏មិនបានដែរ ។

បន្ទាប់ពី បរាជ័យក្នុងការសុំខ្ចីពី ធនាគារក៏ដោយក៏លោក សំណាង មិនអស់សង្ឃឹមដែរ លោកបានព្យាយាម សុំជួបជាមួយ ក្រុមហ៊ុន នាំចូលជីពីបរទេស ដោយបញ្ជាក់ពី សមត្ថភាពរបស់ខ្លួន ដែលអាចផលិតជីវបាន តែបរាជ័យទៀត៖ «នៅស្រុកខ្មែរ គឺមិនជឿថា មានមនុស្សដូចខ្ញុំទេ ចេះផលិតជី ។ ខ្ញុំមិនត្រឹមតែអាច ធ្វើជីធម្មជាតិនោះទេ ខ្ញុំនៅធ្វើអ្វីៗផ្សេងទៀត ។

ដូច្នេះហើយទើប គេមិនហ៊ាន ឲ្យខ្ញុំខ្ចីលុយ » ។ លោក សំណាង ប្រាប់ឲ្យដឹងថា លោកអាចសហការ ជាមួយដៃគូតាមរយៈ ៤ជម្រើស៖ ទី១ លោកអ្នកផលិត ហើយតម្រូវដៃគូម្ខាងទៀត ជាអ្នកធានាលក់។ ទី២ លោកអាចតម្លើង រោងចក្រឲ្យដៃគូ ម្ខាងទៀត ដោយគិត តែថ្លៃឈ្នួល ។ ទី៣ លោកដំឡើង រោងចក្រឲ្យម្ខាងទៀត ដោយមិនគិតថ្លៃឈ្នួល តែយកថ្លៃផលិតជីវិញ ។ និងទី៤ ដែលជាជម្រើល ចុងក្រោយ គឺការចូលរួម ជាភាគហ៊ុន ជាមួយគ្នា ។

តែទោះជាយ៉ាងណា លោក សំណាង បានថ្លៃងនូវ ក្តីអំពាវនាវ ដល់អ្នករកស៊ី ក៏ដូចជាអ្នក ដែលចាប់អារម្មណ៍ ចង់វិនិយោជ ជាមួយខ្លួន អាចទាក់ទង មកលោកបាន តាមរយៈលេខទូរស័ព្ទ ០១២ ៣១ ៣២ ៨០ ឬ០៩៨ ៣១ ៣២ ៨០ អ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ , ហ្វេសប៊ុក៖ Samnang heang ៕

ដកស្រង់ពី៖ដើមអម្ពិល