Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាឡិការឆ្លាតវៃ Apple Watch

  • បោះពុម្ព

នាឡិការឆ្លាត បានក្លាយទៅជា ប្រធានបទថ្មីមួយ សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាធំៗ យកមកប្រើប្រាស់ ដើម្បីប្រែក្លាយឲ្យ ទៅជាអាវុធមុខស្រួច ដើម្បីប្រជែងតំណែងទីផ្សា។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សរបស់សហរដ្ឋអាមេរិច Apple, ដែលបង្កើតឡើង ដោយបិតាបច្ទេកវិទ្យា Steve Jobs បានធ្វើការប្រកាស អាវុធមុតស្រួចថ្មី ទៅលើទីផ្សារ គឺនាឡិការវៃឆ្លាត ដែលត្រូវបានក្រុមហ៊ុន ប្រសិទ្ធនាមថា Apple Watch ដែលខុសប្លែកពីផលិតនានារបស់ ព្រោះតែងតែ ភ្ជាប់មកជាមួយត្រកូល i ជានិច្ច។

Apple មិនមែនជា ក្រុមហ៊ុនដំបូងដែល បញ្ចេញនាឡិការ វៃឆ្លាតនេះឡើយ ព្រោះមានក្រុមហ៊ុន ប្រកួតប្រជែងស៊ីសាច់ហុត ជាច្រើនបានប្រការ វារួចមកហើយដូចជា Google បានប្រកាស Moto 360 ក្រុមហ៊ុនSamsung បានប្រកាស នាឡិការវៃច្រើនឆ្នាំ កន្លងមកហើយ ដែលពេលនេះ ផលិតផលថ្មី បំផុតនោះគឺ Gear 2, Gear S និង Gear Fit ចំណែង LG និង Sony ក៏សុទ្ធសឹងតែ មានផលិតផល រៀងៗខ្លួនផងដែរ។

តាមការ គ្រោងទុក Apple និង លក់ផលិតរបស់ ខ្លួនបានចាប់ផ្តើម អនុញ្ញាតិឲ្យអតិថិជន ធ្វើការកក់ទុកជាមុន តាមរយៈវ៉ិបសាយរបស់ខ្លួន ហើយផលិតហ្នឹង ទៅដល់ដៃអតិថិជន នៅថ្ងៃទី២៤ ខែមេសា នេះផងដែរ។ សម្រាប់ Apple ដែលខុសពីក្រុមហ៊ុនដ៏ទៃ បានចេញផលិតបី ជម្រើសផ្សេងគ្នាគឺៈ Apple Watch Sport មានសម្បកធ្វើពីប្រាក់ ដាក់លក់ចាប់ពីតម្លៃ ៣៤៩ ដុល្លារ ដល់ ៣៩៩ដុល្លារ ដែលមាន ១០ ម៉ូដែលសម្រាប់ជ្រើសរើស Apple Watch មានសម្រកធ្វើពី អាលុយម៉ីញ៉ូម ដាក់លក់ក្នុងតម្លៃចាប់ពី ៥៤៩ដុល្លារ រហូតដល់ ១០៩៩ដុល្លារ ដែលក្នុងនោះមាន ២០ម៉ូដែលសម្រាប់ ជ្រើសរើស Apple Watch Edition ដែលមានសម្រកធ្វើពីមាស ត្រូវបាន ដាក់លក់នៅក្នុងតម្លៃ ១០,០០០ដុល្លារ រហូតដល់ ១៧,០០០ដុល្លារ ដែលមាន ៨ម៉ូតដែលសម្រាប់ជ្រើសរើស បញ្ជាក់ : តម្លៃនេះគឺយកចេញពីវ៉ិបសាយរបស់ Apple តម្លៃអាចប្រែប្រួលទៅតាម ទីផ្សារបស់ប្រទេសនីមួយៗ សម្រាប់ Apple Watch ទាំង៣ជម្រើសគឺត្រូវបានបែងចែកជា ទំហំផ្សេងគ្នា ដើម្បីឲ្យសមជាមួយ ដៃដែលធំ និងតូចផងដែរ។ 

ដកស្រង់ពី៖ khmer-nokor