Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ត្រៀម​យុទ្ធសាស្ត្រ​វាយលុក​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក

  • បោះពុម្ព

បើតាមការចេញផ្សាយ របស់បណ្តាញព័ត៌មាន បរទេសយីហោរថយន្ត ដែលមកពីទីផ្សាររថយន្តធំ ជាងគេបំផុត នៅលើពិភពលោក បច្ចុប្បន្នចិនបាន និងកំពុងសំញែងថា ពួកគេអាចនឹងបោះ ជំហានចូលទៅក្នុង ទីផ្សារធំបំផុតទី២ គឺសហរដ្ឋអាមេរិក តាមក្បួនយុទ្ធសាស្ត្ររបស់ខ្លួន ។

បណ្តាយីហោចិនជាច្រើន ក៏បានបង្ហើបពីសេចក្តី ប្រាថ្នារបស់ពួកគេ គឺធ្វើយ៉ាងណាវាយលុក ចូលឱ្យបានពេញលេញ រហូតដល់ទីបំផុតស្របពេល យីហោខ្លះបានសិក្សាស្រាវ ជ្រាវពីដៃគូ និងការបង្កើតយុទ្ធសាស្ត្រ ជំនួញដែលចាំបាច់រួចស្រេចហើយនោះ ។ ថ្លែងក្នុងរបាយការណ៍មួយ មន្ត្រីប្រតិបត្តិរបស់យីហោចិនជឿជាក់លើការប្រជ្រៀតចូលនៃកម្រិតតម្លៃនឹងក្លាយទៅជាគន្លឹះ ដើម្បីសម្រេចបានជោគជ័យរបស់ពួកគេ ។

ជាឧទហរណ៍លោក Wu Song អ្នកចាត់ការទូទៅ របស់ក្រុមហ៊ុន Guangzhou Automobile Group Motor Co. (GAC) ដែលនឹង ក្លាយជាអ្នកប្រកួតប្រជែង ជាមួយក្រុមហ៊ុនរថយន្ត អាមេរិកបានដាក់ តម្លៃ៣០%ទាបជាងម៉ូដែលរបស់គូប្រជែង នៅក្នុងប្រភេទរថយន្តដូចគ្នា ។ លោក Wu បានដាក់ទិសដៅ ធ្វើតេស្តយុទ្ធសាស្ត្រតម្លៃ ដែលអាចទទួលយកបាន របស់ក្រុមហ៊ុននៅពេលខ្លួន ចាប់ផ្តើមបង្ហាញវត្តមាន ជាលើកដំបូងនៃម៉ូដែល GS4 ប្រភេទ Crossover នៅលើដែនដីសហរដ្ឋអាមេរិក ដែលរៀបនៅពេល មួយសមគួរក្នុងឆ្នាំ ២០១៧ខាងមុខ ។

មន្ត្រីប្រតិបត្តិជាន់ខ្ពស់ រូបនោះក៏បានលើក ទ្បើងផងដែរថា ក្រុមហ៊ុនកំពុងពិចារណា ចំពោះដៃគូនាំចូល និងចែកចាយបន្ត សម្រាប់ទីផ្សារនេះ។ គួរបញ្ជាក់ថា Guangzhou Automobile ក៏ត្រូវបានគេស្គាល់ថា GAC គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនតែមួយគត់ ដែលចង់ប្រទ្បូក លើជំនួញលក់ និងដំទ្បើងរថយន្តនៅ សហរដ្ឋអាមេរិក ។ ទោះជាយ៉ាងណា ការសម្រេចចិត្តប្រហាក់ប្រហែលគ្នានេះ ក៏ត្រូវបានប្រកាស ដោយក្រុមហ៊ុន Great Wall Motor ជាអ្នកផលិតរថយន្តSUV និង Crossover លំដាប់កំពូលក្នុងទីផ្សារចិន និង BYD Auto Co មួយផ្នែកគ្រប់គ្រង ដោយក្រុមហ៊ុន Berkshire Hathaway ជាអ្នកផលិត រថយន្តប្រើថាមពលអគ្គិសនីរបស់លោក Warren Buffett ៕

ដកស្រង់ពី៖ khmer-note