Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

realmeបញ្ចេញឡេបថបថ្មី BOOK Air ស្ដើងស្រាល នារីៗប្រើត្រូវចិត្តតែម្ដង

  • បោះពុម្ព

realme ទើបបញ្ចេញឡេបថបថ្មីទី៣របស់ខ្លួន នៅទីផ្សារប្រទេសចិន មានឈ្មោះថា Realme Book Enhanced Edition Air ដែលមានតួខ្លួនស្ដើង ១៤,៩មីលីម៉ែត្រ និងមានទម្ងន់ស្រាលត្រឹម ១,៣៩គីឡូក្រាម ប៉ុណ្ណោះ។

ឡេបថប BOOK Air ប្រើអេក្រង់ IPS LCD ១៤អ៊ិញ មាន resolution 2160 × 1440 និងមានកម្រិតពណ៌ 100% sRGB។ វាប្រើកាមេរ៉ាខ្នាត HD (720p) មានភ្លើងក្ដារចុច៣កម្រិត និងប្រើប៊ូតុងស្គេនម្រាមដៃអមជាមួយនឹងប៊ូតុងបិទបើកស្រាប់។

ចំពោះរន្ធតំណភ្ជាប់ វាប្រើ Thunderbolt 4 មួយរន្ធ, USB-C 3.2 Gen 2 មួយរន្ធ, USB-A 3.1 Gen 1 និងរន្ធដោតកាសមួយផងដែរ។realme Book Air ដំណើរការដោយ Windows 11 ប្រើប្រាស់ CPU intel Core i5-11320H និង VGA intel Xe មាន RAM 16GB LPDDR4X និងទំហំផ្ទុក 512GB NVMe SSD។

វាប្រើថាមពលថ្ម 54Wh ទ្រទ្រង់ការសាកកម្លាំង ៦៥វ៉ាត់ ថែមទាំងអាចសាកតាមដុំសាកស្មាតហ្វូន realme កម្លាំង ៣០វ៉ាត់ និង អាចប្រើប្រាស់បានប្រមាណ ១២ម៉ោង។

realme Book Air មានជម្រើសពីរពណ៌ គឺពណ៌បៃតង និងពណ៌ប្រផេះ។ វាមានតម្លៃ ចាប់ពី៧៤០ដុល្លារ ឡើងទៅ និងដាក់លក់ផ្លូវការនៅថ្ងៃទី២១ ខែមករា៕

ដកស្រង់ពី៖sabay