Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ញាក់សាច់ COROLLA ឆ្នាំ 2015 ស៊ីសាំង តែជាង 4 លីត្រប៉ុណ្ណោះ ក្នុង 100គីឡូម៉ែត្រ

  • បោះពុម្ព

ក្រុមហ៊ុន Toyota បានប្រកាសជាផ្លូវការ មួយស្តីពីរថយន្ត Hybrid ជាលើកដំបូង បំផុតដែលបំពាក់លើ រថយន្ត Corolla របស់ខ្លួន នៅក្នុងពិពណ៌ 2015 Auto Shanghai ក្នុងប្រទេសចិន។ ចំពោះម៉ូដែល 2015 នេះបានបំពាក់នូវ ប្រពន្ធ័ Hybrid ដែលជួយ កាត់បន្ថយការ ចំណាយទៅលើប្រេងសាំង រួមជាមួយនឹង កំលាំងម៉ាស៊ីន ត្រឹមតែ 1.5-liter ប៉ុណ្ណោះ។

ជាមួយនឹងការ រចនា ប្លែកខុសពីមុន បន្ថិចបន្តួចពី ម៉ូដែលចាស់ Corolla 2015 បានបន្ថែមការ ទាក់ទាញ ជាមួយភ្លើង LED យ៉ាងទាន់សម័យ ដែលរថយន្តម៉ូ ដែលចុងក្រោយ ទាំងអស់មិន សូវមើលរំលង។ និមិត្តសញ្ញា Hybrid ត្រូវបានគេ រចនាជាមួយនឹង ស៊ុមពណ៌ខៀវ នៅជុំវិញស្លាកសញ្ញា ផែនដី របស់ Toyota។ បើតាមប្រភពព័ត៌មាន របស់ Chinese media បានអោយដឹងថា រថយន្ត Toyota Corolla 2015 នេះ មានលក្ខណៈពិសេសត្រង់ថា វាស៊ីសាំង ត្រឹមតែ 4.9 លីត្រ ប៉ុណ្ណោះ ក្នុងរយៈចំងាយ 100 គីឡូម៉ែត្រ ដែលវាធ្វើអោយ អ្នកប្រើប្រាស់ ពេញចិត្តយ៉ាងខ្លាំង ចំពោះការសន្សំសំចៃរបស់វា។

បើតាមប្រភពព័ត៌មាន ដដែលបានបន្ត អោយដឹងទៀតថា រថយន្តមួយនេះ នឹង ដាក់លក់លើទីផ្សារ ប្រទេសចិននៅ ឆមាសទី2 ក្នុងឆ្នាំនេះ ហើយតំលៃ របស់វាវិញ មិនទាន់មានប្រភពផ្លូវការ ណាមួយបានបង្ហាញនោះឡើយ ដោយតម្រូវអោយ អតិថិជនរងចាំ មើលតារាងតំលៃ នៅពេលក្រោយ៕

ដកស្រង់ពី៖ khmer-note