Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយប្រកាស BIGBANG ជិត Comeback មូលធនទីផ្សារ YG ហក់ឡើងដូចរន្ទះនូវតួលេខស្មានមិនដល់

  • បោះពុម្ព

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២ ផលិតកម្ម YG បានប្រកាសជាឱឡារិកថា BIGBANG នឹងវិលមកវិញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្ហាញស្នាដៃថ្មីនៅក្នុងរដូវផ្ការីកខាងមុខ (អំឡុងជិតពាក់កណ្ដាលឆ្នាំ)។

ចាប់តាំងពីដំណឹងនេះផ្សព្វផ្សាយពាសពេញអ៊ីនធើណិតមក ក្រុមហ៊ុនក៏ស្រាប់តែឡើងរាសីតាមនោះដែរ ដោយតម្លៃទីផ្សាររបស់ពួកគេកាន់តែហក់ឡើងខ្ពស់នូវតួលេខមិនគួរឲ្យជឿ។ ជាការពិត កាលពីមុន YG តែងស្ថិតនៅក្នុងលំដាប់ ក្រុមហ៊ុនដែលធំ និងរកចំណូលបានខ្ពស់ទាំង ៣ ជាមួយនឹងក្រុមហ៊ុន SM និង JYP ហើយក៏ស្របពេល BIGBANG ចេញមុខញឹកដែរ ជាហេតុ YG រក្សាតំណែងមិនស្រុត។ ដោយសារឥទ្ធិពលដែល BIGBANG បានសាងមានទំហំធំធេង ទើបពួកគេនៅតែជាប់តំណែងជាក្រុមបុរសឆ្នើម។

ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ ពេលដែលក្រុមស្ងាត់ចេញបទថ្មី YG ក៏ត្រូវជួបជាមួយនឹងឧបសគ្គខ្លះៗលើទីផ្សារ។ រហូតដល់ពេលមួយដែល ក្រុមហ៊ុន HYBE Labels (ពីមុន Big Hit) ចាប់ផ្ដើមមានឥទ្ធិពល ផ្អែកលើសន្ទុះនៃភាពល្បីល្បាញរបស់ BTS ផងនោះ ទើបរុញ YG ធ្លាក់តំណែងលំដាប់កំពូល។

ទោះជាយ៉ាងណា បើផ្អែកលើបណ្ដាញផ្សព្វផ្សាយ Media Us បានឲ្យដឹងថាបច្ចុប្បន្ន៖ - HYBE Labels កាន់កាប់មូលធនទីផ្សារ ១០,៧ ទ្រីលានវ៉ុន (ខ្ទង់ ៨,៩២ពាន់លានដុល្លារ) - SM កាន់កាប់មូលធនទីផ្សារ ១,៦៣ ទ្រីលានវ៉ុន (ខ្ទង់ ១,៣៦ពាន់លានដុល្លារ) - JYP កាន់កាប់មូលធនទីផ្សារ ១,៥៨ ទ្រីលានវ៉ុន (ខ្ទង់ ១,៣២ពាន់លានដុល្លារ) ចំណែក YG វិញ បានវិលមករកខ្លួនពីមុនវិញហើយ ដោយមូលធនទីផ្សាររបស់ពួកគេកើនដល់ ១ ទ្រីលានវ៉ុន (ខ្ទង់ ៨៣៤លានដុល្លារ) ក្នុងរយៈពេលដ៏ខ្លី ក្រោយប្រកាសព័ត៌មានពីការ Comeback របស់ BIGBANG ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

វាពិតជាបញ្ជាក់យ៉ាងច្បាស់ថា BIGBANG នៅតែមានឥទ្ធិពល ហើយអ្នកគាំទ្ររបស់ពួកគេនៅតែច្រើនភ្លូកទឹកភ្លូកដីដដែល៕

ដកស្រង់ពី៖Sabay