Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

J-Hope តែងតាំងខ្លួនយ៉ាងជឿជាក់ជា «ស្ដេច» ប្រចាំក្រុម Maknae

  • បោះពុម្ព

Hyung Line (ក្រុមបងៗ) ប្រចាំ BTS មាន Jin, Suga, J-Hope និង RM ស្របពេល Maknae Line (ក្រុមប្អូនៗ) មាន Jimin, V និង Jungkook។ ចុះតើហេតុអ្វីបានជា J-Hope ដែលស្ថិតក្នុង Hyung Line ត្រូវមកក្លាយជា ស្ដេច របស់ Maknae Line ទៅវិញ?

ជាការពិត J-Hope គឺជាអ្នកដែលចុះសម្រុងជាមួយនឹងសមាជិកគ្រប់គ្នាបានយ៉ាងល្អ។ នាមជា «Sunshine» ប្រចាំក្រុម លោកតែងធ្វើជាថាមពលរបស់ក្រុម ហើយក៏តែងជាសមាជិកចាំជួយគាំទ្រគ្រប់គ្នាដែរ។ J-Hope ធ្លាប់បាននិយាយថា៖ «ខ្ញុំគិតថា ក្នុងចំណោមសមាជិកទាំងអស់ ខ្ញុំមានភាពស្រដៀងគ្នានឹង Jimin។ យើងបានចែកបន្ទប់គ្នាគេង ព្រោះយើងត្រូវរ៉ូវគ្នាខ្លាំង។

យើងទាំងពីរសុទ្ធតែជាប្រភេទមនុស្សដែលពូកែទប់ទល់បញ្ហាដូចគ្នា អ៊ីចឹងហើយយើងចូលចិត្តចែករំលែកយោបល់ឲ្យគ្នាទៅវិញទៅមក និងស្វែងរកដំណោះស្រាយ»។ ចំណែក V វិញ J-Hope ក៏ស្និទ្ធជាមួយខ្លាំងដែរ ដូចថ្មីៗនេះពួកគេថែមទាំងបានទៅដើរលេងជុំគ្នានៅកោះហាវ៉ៃទៀត។ ចុងក្រោយគឺ Jungkook ដែលជាប្អូនពៅជាទីសំណព្វរបស់ BTS ប៉ុន្តែក្នុងភ្នែក J-Hope គឺ Jungkook ប្រៀបដូចជាកូនង៉ែត។

លោកពិតជាចុះសម្រុងបានយ៉ាងល្អបំផុតជាមួយនឹងប្អូនៗ ហើយប្រសិនមានសំណួរថាតើ អ្នកណាសមជា មេក្រុមរបស់ Maknae Line គឺគ្មានអ្នកណាក្រៅពី J-Hope ទេ ហើយសាមីខ្លួនក៏យល់ស្របដែរ។ ផ្អែកលើភាពអត់ធ្មត់ និងមនោសញ្ចេតនា ក៏ដូចជាទំនាក់ទំនងរបស់ J-Hope អ្នកគាំទ្រគ្រប់គ្នាលើកឡើងថា លោកពិតជាសមជា Leader ឬ មេដឹកនាំរបស់ Maknae Line។

តបនឹងការបញ្ចេញមតិនេះ J-Hope ក៏យល់ស្រប និងតែងតាំងខ្លួនឯងថា៖ «ប្រាកដហើយ...ជាស្ដេច!»៕

ដកស្រង់ពី៖Sabay