Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតា! មកស្គាល់ប្រវត្តិការងារមួយចំនួនពី ធីតាឯកសង្ក្រាន្ដ២០២២ ហេង រិនសុម៉ាលីតា

  • បោះពុម្ព

កម្មវិធីប្រកួតដ៏អស្ចារ្យធីតាឯកសង្ក្រាន្ដរដូវកាលទី៣ បានបញ្ចប់ជាស្ថាពរកាលពីយប់ថ្ងៃទី១៣ កុម្ភៈម្សិលមិញនេះ ដោយរកឃើញម្ចាស់ជយលាភីបានទៅលើស្រីស្អាតតំណាងខេត្តកំពង់ឆ្នាំងគឺកញ្ញា ហេង រិនសុម៉ាលីតា ជាម្ចាស់មកុដឆ្នាំ២០២២នេះ។

ផ្អែកទៅលើរូបសម្បត្តិអត្តចរិក កិរិយាល្អ រូបសម្រស់ស្រស់ស្អាត ថែមទាំងមានចំណេះដឹងខ្ពង់ខ្ពស់លេច ធ្លោក្នុងចំណោមបេក្ខនារីដ៏ទៃ គណកម្មាការសម្រេចប្រគល់ពានដ៏សិក្ដសមបំផុតចំពោះស្រីស្អាត ហេង រិនសុម៉ាលីតា ជាធីតាឯកសង្គ្រាន្ដ២០២២ នឹងត្រូវទទួលកាតព្វកិច្ចតំណាងឱ្យទេវតាឆ្នាំថ្មី។ ដោយឡែកបើក្រឡេកទៅចាប់អារម្មណ៍ជាមួយធីតាឯកឆ្នាំនេះឃើញថា ហេង រិនសុម៉ាលី មានប្រវត្តិការងារមិនធម្មតានោះទេក្នុងរង្វង់សិល្បៈ ជាពិសេសគឺអាជីពការងារដ៏ល្អ ដែលនារីជាច្រើនប៉ងធ្វើការងារនោះ។

ពោល ក្នុងជួរសិល្បកម្ពុជា ម៉ាលីតា ជាតារាបង្ហាញម៉ូដ ជាតារាសម្ដែងមួយរូប និងជាអ្នកចម្រៀង ដែលមានទឹកដមសម្លេងពីរោះមួយរូបផងដែរ។ ក្រៅពីនោះនាងក៏មានអាជីពការងារមួយផ្សេងទៀតគឺជា នារីអាកាសចរណ៍ (Cabin Crew)។ យ៉ាងណាមិញមកុដធីតាឯកសង្ក្រាន្ដរដូវកាលទី៣នេះ ពិតជាសមខ្លាំងបំផុតសម្រាប់ស្រីស្អាតមានសមត្ថភាព ល្អដូច ម៉ាលីតា ដែលនឹងត្រូវតំណាងជាតួអង្គទេវតាឆ្នាំថ្មី ឆ្នាំខាល។

ក្នុងនោះគេសង្កេតឃើញថាមហាជន និងមិត្តរួមអាជីពជាច្រើនបានចូលរួមអបអរសាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះវត្តមានម្ចាស់មកុដ ហេង រិនសុម៉ាលីតា៕

ដកស្រង់ពី៖Sabay