Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយសន្លឹក នាយ ក្រូច ថើប តូតា លើកឆាក ផ្អើលពេញ រោងកុន

  • បោះពុម្ព

តារា កំប្លែង និង ជាតារាសំដែង មួយរូប គឺនាយ ក្រូច បានធ្វើអោយ ទស្សនិកជនដែល កំពុងឈរមើល នៅក្នុងកម្មវិធី សម្ភោធន៍ រឿង បង ទុំ អូន ទាវ ២០១៥ ស្រែកហ៊ោរ កញ្ច្រៀវ ផ្អើលពេញ ផ្សារទំនើប សូរិយ៉ា ក្រោយពេលដែលនាយ ថើប កញ្ញា តូតា នៅលើឆាក។

ក្នុងកម្មវិធី សម្ភោធន៍ ខ្សែភាពយន្ត មួយខ្សែ នេះមានការចូលរួម ពីសំណាក់តារាសម្តែង និង ភ្ញៀវកិត្តិយស ទស្សនិកជន យ៉ាងច្រើនកុះករផងដែរ។ នៅចុងក្រោយ នៃកម្មវិធី មានការសំណូមពរ អោយនាយក្រូច និង កញ្ញា តូតា សំដែង ឈុតមួយនៅក្នុង រឿង បងទុំ អូនទាវ ២០១៥ ដែលតំរូវអោយ នាយ ថើបកញ្ញាតូតា។ ភ្លាមៗនោះ ពួកគេទាំង២នាក់ បានសំដែង ធ្វើដូចនៅក្នុងសាច់រឿង អញ្ចឹង ប៉ុន្តែមានដឹងអី នាយក្រូច ថើបកញ្ញា តូតា មែនទែន ដែលធ្វើអោយ ទស្សនិកជន ឈរមើលជាច្រើន នាំគ្នាស្រែកហ៊ោរ យ៉ាងខ្លាំង បង្ករការ សប្បាយពេញ កម្មវិធីតែម្តង។

តែទោះជាយ៉ាងណា វាគ្រាន់តែជាការ សំដែងរបស់នាយ តែប៉ុណ្ណោះហើយ ចុងក្រោយនាយ ក៍បានធ្វើការ សុំទោស កញ្ញា តូតា ផងដែរ តែក្នុងនាង មិត្តសិល្បៈ ប្រាកដជាមិនអីនោះទេ ព្រោះវាជាការសំដែង៕

ដកស្រង់ពី៖ khmer-note