Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីថ្មី! Meta ត្រូវបានគេប្ដឹងរឿងប្រើប្រព័ន្ធ Face Recognition ដើម្បីលួចព័ត៌មានអ្នកប្រើ

  • បោះពុម្ព

អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបាន

រំលោភលើច្បាប់ការពារឯកជនភាពរបស់រដ្ឋជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្ររបស់ប្រជាជននៅក្នុងរដ្ឋ Texas រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal។

នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាលក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រពីរូបថត និងវីដេអូដែលអ្នកប្រើប្រាស់បានបង្ហោះដោយគ្មានការយល់ព្រម បង្ហាញព័ត៌មានដល់អ្នកដទៃ និងខកខានក្នុងការបំផ្លាញវាក្នុងរយៈពេលដ៏សមរម្យមួយ។

កាលពីចុងឆ្នាំកន្លងទៅក្រុមហ៊ុន Meta បានប្រកាសថា នឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកហើយសន្យាថា នឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានប្រមូលដែលមានចំនួនប្រមាណមួយពាន់លាននាក់។

មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួនដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។

បច្ចុប្បន្នមានអ្នកប្រើប្រាស់តែប្រមាណ ៣០ភាគរយដែលកំពុងតែប្រើមុខងារនេះ។គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធីហ្វេសប៊ុកមានការថយចុះខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះជាមួយនឹងក្មេងវ័យជំទង់។

ក្នុងឆ្នាំ២០១២ ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះនៅសល់តែ២៧%នៅក្នុងឆ្នាំ២០២១ ហើយពួកគេបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ៕

ដកស្រង់ពី់sabay