Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nokia ធ្វើពាណិជ្ជកម្មអួតទូរសព្ទថ្មី ថ្មរស់បាន ៣ ថ្ងៃឯណោះ

  • បោះពុម្ព

Nokia G21 គឺជាស្មាតហ្វូនមួយក្នុងចំណោមស្រឡាញ G20, X20 ចេញដើមឆ្នាំ ២០២២ របស់ក្រុមហ៊ុន HMD Global កាន់កាប់សិទ្ធម៉ាក យីហោ Nokia ។

ទូរសព្ទកម្រិតមធ្យមក៏ពិតមែន ប៉ុន្តែវាត្រូវបានគេចាប់អារម្មណ៍លើ កម្លាំងថ្មធំដល់ទៅ 5,050mAh ធានាប្រើបាន ៣ ថ្ងៃឯណោះព្រមទាំងមានដុំសាកភ្លើង 18W fast charging មួយផងដែរ។

ចំពោះសមត្ថភាពទូទៅឃើញថា Nokia G21 ប្រើប្រាស់រន្ធដោតប្រភេទ (USB PD 3.0) បញ្ចូនថាមលបានល្បឿនរហ័សកម្លាំងថ្មនោះទៀតសោត NOKIA ពន្យល់ថា ក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាសន្សំសំចៃថ្ម Power saving modes ជំនាន់ថ្មី ដែលវាសន្សំបាន ២០% នៃថាមពលថ្មដែលនៅសល់។

រីចំណុចគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតមានដូចជា ជម្រើស RAM 4GB និង 64GB មេម៉ូរី 128GB តម្លៃ ១៩៩ ដុល្លារប៉ុណ្ណោះ។ វាមានអេក្រង់ 6.5-inch HD+ កម្រិត 90Hz ប្រភេទ IPS LCD កាមេរ៉ាក្រោយវិញមានបីគឺ 50MP + 2MP + 2MP ដំណើការដោយ Android 11ស្ដុកដើមតែម្ដង។ ចង់ទិញទេ?

ដកស្រង់ពី៖sabay